អង្គភាពអាជីវកម្មគំរូចំនួន ២០០ ទទួលបានពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៨

(VOVWORLD) - ពិធីអបអរសាទរខួបលើក ទី ១៥នៃពានរង្វាន់ផ្កាយមាសវៀតណាមនិងពិធីប្រគល់ពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ២០១៨ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែធ្នូនៅទីក្រុងហាណូយ។ 
អង្គភាពអាជីវកម្មគំរូចំនួន ២០០ ទទួលបានពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ VOV) 

ផ្កាយមាសវៀតណាមឆ្នាំនេះ បានកត់សម្គាល់នូវចំណុចផ្លាស់ប្តូរថ្មីមួយចំនួន។ ពោលគឺ  នេះជាឆ្នាំដំបូង ដែលក្រុមប្រឹក្សាបានបោះឆ្នោត ជ្រើស រើសវិធីឲ្យពិន្ទុអាជីវកម្ម តាមរយៈការកសាងក្រុមលក្ខណៈវិនិច្ឆ័យដើម្បី រៀបលំដាន់ថ្នាក់សម្រាប់អង្គភាពអាជីវកម្ម។  លក្ខណៈជាក់ស្តែងសម្រាប់លក្ខណៈវិនិច្ឆ័យនីមួយៗរួមមាន: ក្រុមលក្ខណៈវិនិច្ឆ័យអំពីទ្រង់ទ្រាយ ប្រ សិទ្ធភាព ការទទួលខុសត្រូវ រួមទាំងលក្ខណៈវិនិច្ឆ័យអាទិភាពមួយចំនួនផ្សេងទៀត។ ជាមួយនឹងការជ្រើសរើសយក TOP 10 នោះ ក្រុមប្រឹក្សា បានបោះឆ្នោតជ្រើសរើសពាណិជ្ជសញ្ញាជួរមុខចំនួន២០  បន្ទាប់មកបោះ ឆ្នោតជ្រើសរើសពាណិជ្ជសញ្ញាចំនួន១៥  ដែលជាពាណិជ្ជសញ្ញាល្អបំផុតដើម្បីធ្វើជាមូលដ្ឋានក្នុងការបោះឆ្នោតជ្រើសរើស TOP 10 ។ លោក Dang Hong Anh  ប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមបានមានប្រ សាសន៍ថា៖ “ដំណើរការបោះឆ្នោតត្រូវបានត្រួតពិនិត្យជារៀងរាល់ឆ្នាំ ដែលតែងតែត្រូវបានកែលម្អតាមបែបវិទ្យាសាស្រ្តដោយគណៈកម្មាធិការរៀបចំការស្រាវជ្រាវ ដើម្បីធានានូវកិត្យានុភាពនិងគុណភាពនៃរង្វាន់  ហើយអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម អ្នកជំនាញសវនកម្ម បានទៅដល់អាជីវកម្មដោយផ្ទាល់ដើម្បីវាយតម្លៃអាជីវកម្ម ហើយទាំងអស់នេះគឺជាការងារល្អិតល្អន់ខ្លាំងណាស់ដែលបង្កើតឡើងតម្លៃរបស់ពានរង្វាន់នេះតែម្តង”។

អញ្ជើញចូលរួមក្នុងពិធី ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានអបអរសាទរអង្គភាពអាជីវកម្មចំនួន ២០០ ដែលទទួលបានពានរង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៨  ព្រមទាំងអះអាងថា សមិទ្ធផលរួមក្នុងឆ្នាំ ២០១៨ នេះមានការរួមចំណែកយ៉ាងសំខាន់របស់ហគមន៍ពាណិជ្ជកម្ម។ ចំនួនសហគ្រាសដែលបានចុះបញ្ជីថ្មីនៅឆ្នាំ ២០១៨បានឈានដល់កំណត់ត្រា ពោលគឺជាង ១៣០.០០០ អាជីវកម្ម ដែលរួមចំណែកដល់កំណើនផលិតផលក្នុងស្រុក កំណើនការងារ និងប្រាក់ចំណូលផងដែរ។ នៅក្នុងឆ្នាំ ២០១៨នេះ  ក្រុមអាជីវកម្មវ័យក្មេងបានបង្កើតតម្លៃផលិតកម្មជាង ៣០ ពាន់លានដុល្លារអាមេរិក ដោះស្រាយការងារសម្រាប់ពលករជាង៣លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ