អង្គភាពអាជីវកម្មគំរូនៅក្រុងហូជីមិញជាង១០០បានបង់ពន្ធចំនូន១៨ពាន់ពាន់លានដុង

(VOVworld)-នាព្រឹកថ្ងៃទី១០តុលា សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មក្រុងហូជី​មិញ បានរៀបចំពិធីលើកដំកើងអង្គភាពអាជីវកម្មគំរូឆ្នាំ២០១៥ចំនួន១០០អង្គភាព និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២។ អង្គភាពអាជីវកម្មទាំងអស់នេះ ជាបណ្តាអង្គភាពអាជីវកម្មមានផលចំណេញដោយសម្រេចផែនការដែលបានដាក់
ចេញ ដំណើរសកម្មភាពតាមច្បាប់ និងមានដំណោះស្រាយថ្មីសំរាប់បំរើដោយប្រសិទ្ធិ ភាពក្នុងផលិតកម្មអាជីវកម្ម រួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំណូលសរុបរបស់អង្គភាពអាជីវកម្មទាំង១០០នេះគឺលើសពី៦៥០ពាន់ពាន់លាន
ដុង និងបង់ចូលថវិការរដ្ឋចំនួន១៨ពាន់ពាន់លានដុង និងចូលរួមបង់ធានារ៉ាប់រង សង្គម៣ពាន់ពាន់លានដុង ព្រមទាំងដោះស្រាយការងារធ្វើសម្រាប់ពលករជាង១៥៥
ពាន់នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ