អង្គភាពអាជីវកម្មចំនួន៦៣ទទួលជ័យលាភីពាណិជ្ជសញ្ញាជាតិវៀតណាមលើកទី៤
|
អង្គភាពអាជីវកម្មចំនួន៦៣ទទួលជ័យលាភីពាណិជ្ជសញ្ញាជាតិវៀតណាមលើកទី៤
|
(VOV)_នៅក្នុងពិធីនាយប់ថ្ងៃទី២៣ ធ្នូនៅទីក្រុងហាណូយ អង្គភាពអាជីវកម្ម
ចំនួន៦៣អង្គភាព នៃបណ្ដាវិស័យដូចជា៖ គ្រឿងយន្ត សម្ភារះតម្បាញ់កាត់ដេរ
កសិកម្ម រុក្ខកម្ម ជលផល…លៗ បានប្រគល់ជ័យលាភីពាណិជ្ជសញ្ញាជាតិវៀត
ណាម លើកទី៤ ដោយក្រុមប្រឹក្សារពាណិជ្ជសញ្ញាជាតិ និងក្រសួងឧស្សាហ ពាណិជ្ជ
កម្មវៀតណាមរៀបចំឡើង។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Hoang Trung Hai បានលើកសរសើរបណ្ដាអង្គភាពអាជីវកម្មដែលទទួលបានជ័យ
លាភីពាណិជ្ជសញ្ញាជាតិវៀតណាមលើកនេះ។ ហើយស្ដីពីភារកិច្ចក្នុងរយៈពេលខាង
មុខនេះ លោក Hoang Trung Hai បានអះអាងថា៖ រដ្ឋាភិបាលនឹងបន្តអនុវត្តគោលដៅ
រក្សារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិយាកាសងាយស្រួលសំរាប់បណ្ដាអង្គភាពអា
ជីវកម្មធ្វើសកម្មភាពផលិតកម្ម អាជីវកម្ម៖
“ ចំពោះបណ្ដាអង្គភាពអាជីវកម្ម ខ្ញុំមានគោលបំណងថា៖ យើងត្រូវបន្តខំប្រឹង
ប្រែងជាងទៀត សកម្មជាងដើម្បីកសាងពាណិជ្ជសញ្ញារបស់ខ្លួន។ យើងមោទនភាព
ចំពោះផលិតផលនិមួយៗ ទោះបីជាវាតូចតាចក្តី ប៉ុន្តែវាក៏បាននាំចេញទៅបរទេស
ហើយ។ អង្គភាពអាជីវកម្ម១កសាងពាណិជ្ជសញ្ញាជាតិអោយផលិតផលរបស់ខ្លួនឯង
មិនគ្រាន់តែសំរាប់អង្គភាពអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាតិ
ទៀតផង៕”