អង្គភាពអាជីវកម្មឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី
|
អង្គភាពអាជីវកម្មឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី (VOV) |
Vovworld-អង្គភាពអាជីវកម្មឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី នេះជា
ប្រធានបទរបស់វេទិការអង្គភាពអាជីវកម្មប្រចាំឆ្នាំ (VBF) ២០១៤ បានប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី២ធ្នូនៅទីក្រុងហាណូយ។ នេះជាកាណាល់សន្ទនាជាផ្លូវការរវាង
រដ្ឋាភិបាលនិងសហគមន៍អង្គភាពអាជីវកម្មនៅវៀតណាមសំដៅកសាងបរិយាកាស
អាជីវកម្មងាយស្រួលទាក់ទាញវិនិយោគនិងជំរុញកំណើនសេដ្ឋកិច្ច។
លោកស្រី Wendy Werner នាយិការផ្នែកពាណិជ្ជកម្មនិងប្រកួតប្រជែងដំបន់
អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកបានចាត់ទុកថា៖
“វៀតណាមអាចកសាងជួរអាជីវករអង្គភាពអជីវកម្មមានទ្រង់ទ្រាយទូទាំង
ពិភពលោក។ គេនឹងជាម្ចាស់របស់អង្គភាពអាជីវកម្មជោគជ័យបង្កើតការងារធ្វើ
បើកចេញទីផ្សារថ្មីនិងប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ដើម្បីទទួលបាន
គោលដៅនោះ វៀតណាមនឹងត្រូវបន្តសុក្រិដ្ឋបរិយាកាសវិនិយោគរបស់ខ្លួនដោយ
ការលើកកំពស់ចរិតលក្ខណៈតម្លាភាពក៏ដូចជាចរិតលក្ខណៈព្យាករណ៍មុន។”
កត់សម្គាល់រាល់ការរួមចំណែកជាក់ស្ដែងមានចរិតលក្ខណៈស្ថាបនារបស់ដំណាង
នានា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចាត់ទុកថា នេះជា
មូលដ្ឋានដើម្បីរដ្ឋាភិបាលទទួលយកសមស្រប វិសោធនកម្ម បំពេញបន្ថែមសុក្រិដ្ឋ
យន្តការគោលនយោបាយដើម្បីបង្កភាពងាយស្រួលដើម្បីសហគមន៍អង្គភាព
អាជីវកម្មអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖
“រដ្ឋាភិបាលវៀតណាមប្រមូលផ្ដុំបញ្ជាគ្រប់គ្រងដើម្បីសុក្រិដ្ឋយន្តការសេដ្ឋកិច្ច
ទីផ្សារ។ យើងខ្ញុំចាត់ទុកនេះជាផ្នែកលោតផ្លោះមានអត្ថន័យសំរេចកំណត់។វៀត
ណាមប្រមូលផ្ដុំកំណែទម្រង់យន្តការច្បាប់សំណុំបែបបទរដ្ឋបាលជាដើម។ ទន្ទឹម
នឹងនោះបង្កើតភាពងាយស្រួលសំរាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍ដើម្បីលើកកំពស់
ទិន្នផលពលកម្មសមត្ថភាពប្រកួតប្រជែង កំណែទម្រង់បរិយាកាសអាជីវកម្ម៕”