អង្គភាពអាជីវកម្មជិត ១៨ ពាន់អង្គភាពកំពុងដំណើរការឡើងវិញ
(VOVWORLD) - យោងតាមអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា នៅចុងខែមេសាឆ្នាំ ២០២០នេះ មានសហគ្រាសចំនួន ១៧.៨០០ អង្គភាព បានវិលត្រឡប់មកធ្វើប្រតិបត្តិការឡើងវិញហើយ។
ក្នុងនោះ ខែមេសាគឺជាខែដែលមានចំនួនសហគ្រាសវិលត្រឡប់មកធ្វើប្រតិបត្តិការច្រើនជាងគេ ដោយមានសហគ្រាសជាង ៣.៨០០ ពោលគឺ កើនឡើងជាង ១១% បើប្រៀបធៀបនឹងខែមុន។ លើសពីនេះទៀត មានអង្គភាពអាជីវកម្មចំនួន ៣៧ពាន់បានបង្កើតថ្មី ដែលសរឲ្យឃើញពីសញ្ញាវិជ្ជមានពីវិស័យសេដ្ឋកិច្ចដែលកំពុងចាប់ផ្តើមងើបឡើងវិញ ខណៈដែលជំងឺរាតត្បាត COVID-19 កំពុងបានគ្រប់គ្រងជាបណ្តើរៗ។ ប្រការនេះក៏បានបង្ហាញពីសញ្ញាវិជ្ជមាននៃផ្នែកអាជីវកម្មមួយចំនួន កំពុងចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដើម្បីត្រៀមខ្លួនទទួលកាលានុវត្តន៍ភាពអាជីវកម្មថ្មី នៅពេលដែលជំងឺរាតត្បាត COVID-19 ស្ថិតក្រោមការគ្រប់គ្រង។
ក្រៅពីនោះ វិស័យកម្មន្តសាលដែលបម្រើការសម្រាប់សកម្មភាពបង្ការជំងឺរាតត្បាត នៅតែបានរក្សាសន្ទុះលូតលាស់ខ្លាំងដូចជា៖ ថ្នាំ គីមីឱសថនិងវត្ថុធាតុដើមឱសថបានកើនឡើងជាង ២៥%។ វិស័យកម្មន្តសាលដែលផលិតក្រដាសនិងផលិតផលពីក្រដាស់ គីមីបានកើនឡើងពី ៨% ទៅ ១៧%៕