អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤”
(VOVWORLD) /  
|
អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤” (baomoi.com) |
Vovworld-នាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម
សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់បានរៀបចំសន្និសីទ
កាសែតស្ដីពីលទ្ធផលស៊ើបអង្កេតទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤និង
ផែនការសកម្មភាពរបស់សមាគមក្នុងឆ្នាំ២០១៤។ អង្គភាពអាជីវកម្មចំណុះផ្នែក
របរចំនួន៣៥ក្នុងទូទាំងប្រទេសបានទទួលប័ណ្ណទទួលស្គាល់ទំនិញវៀតណាម
គុណភាពខ្ពស់ឆ្នាំ២០១៤។
ក្នុងឆ្នាំ២០១៤ ដោយប្រធានបទ “រាល់ដំណោះស្រាយដើម្បីធ្វើជាម្ចាស់ទីផ្សារ
ថ្មី” សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់បានប្រមូលផ្ដុំទៅ
លើកម្មវិធីធំៗចំនួន៥ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មគឺអភិវឌ្ឍន៍ទីផ្សារក្នុង
ប្រទេស ជួយឧបត្ថម្ភផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានិងធុរកិច្ច ជួយធ្វើសមាហរណកម្មជា
ដើម។ ពិធីប្រកាសនិងប្រគល់កត្តិនាមទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤
នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥កុម្ភៈនៅទីក្រុងហូជីមិញ។ លោក Hoang Trong អ្នកជំនាញ
ការកម្មវិធីស៊ើបអង្កេតទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤បានឲ្យដឹងថា៖
“កម្មវិធីគឺសំដៅផ្ដល់ព័ត៌មានពីទីផ្សារអ្នកប្រើប្រាស់ចំពោះអង្គភាពអាជីវកម្មនិងព័ត៌មានអង្គភាពអាជីវកម្មឆ្លើយតបចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ។នេះជាកម្មវិធីមានចរិតលក្ខណៈតភ្ជាប់រវាងមុខសញ្ញាសំខាន់បំផុតចំនួន៣នៃខឿនសេដ្ឋកិច្ច៕”
-VOVWORLD