អង្គភាពអាជីវកម្មជប៉ុនចុះពិនិត្យមើលបរិយាកាសវិនិយោគនៅខេត្ត Vinh Phuc

(VOVworld) - នាថ្ងៃទី២៨ តុលា ក្រុមការងារនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្ម
ជប៉ុន (JCCI) ដឹកនាំដោយលោក Yoichi Kobayashi ប្រធានគណៈកម្មាធិការសហ
ប្រតិបតិ្តការសេដ្ឋកិច្ចមេគង្គចំណុះ JCCI បានទៅពិនិត្យមើលបរិយាកាសវិនិយោគ
នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម។លោក Kobayashi បាន វាយតំលៃខ្ពស់
ចំពោះទីតាំងភូមិសាស្ត្រក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Vinh Phuc ព្រមទាំង
សង្ឃឹមថា ក្រោយពីដំណើរទស្សនកិច្ចការងារលើកនេះ នឹងមាន វិនិយោគិនជ៉បុន
ជាច្រើនថែមទៀតមកបណ្ដាក់ទុននៅខេត្ត Vinh Phuc។នា បច្ចុប្បន្ន Vinh Phuc មាន
អង្គភាពអាជីវកម្មជប៉ុនចំនួន២៦មកវិនិយោគក្នុងទុនចុះ បញ្ជីការសរុបចំនួន៨០០
លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ