អង្គភាពអាជីវកម្មធំៗខាងបច្ចេកវិទ្យាលើពិភពលោកចូលរួមទិវាសុវត្ថិភាពព័ត៏មាន២០១៤

អង្គភាពអាជីវកម្មធំៗខាងបច្ចេកវិទ្យាលើពិភពលោកចូលរួមទិវាសុវត្ថិភាពព័ត៏មាន២០១៤ - ảnh 1
សន្និសីទកាសែតអំពីទិវាសុវត្ថិភាពព័ត៏មានវៀតណាមឆ្នាំ២០១៤នៅរដ្ឋធានីហាណូយ


(VOVworld) - ដោយប្រធានបទ “សុវត្ថិភាព សន្តិសុខព័ត៏មាន និងអធិបតេយ្យភាព
ជាតិ” ទិវាសុវត្ថិភាពព័ត៏មានវៀតណាមឆ្នាំ២០១៤ នឹងផ្ដោតសំខាន់ទៅលើបញ្ហាក្ដៅ
អំពីសុវត្ថិភាព សន្តិសុខព័ត៏មានក្នុងកាលៈទេសៈដែលការវាយប្រហារមានបំណង
ទៅលើទិន្នន័យសំខាន់នៃស្ថាប័ន អង្គភាពអាជីវកម្មកំពុងកើនឡើង។ទិវាសុវត្ថិភាព
ព័ត៏មានវៀតណាមឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩វិច្ឆិកានៅទីក្រុងហូជីមិញ និងនាថ្ងៃទី៤ធ្នូរនៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ក្រុមហ៊ុនបច្ចេក
វិទ្យាធំៗជាច្រើនកុះករលើពិភពលោកដូចជា Google Microsoft Oracle ជាដើម។នៅ
សន្និសីទកាសែតនាព្រឹកថ្ងៃទី៥វិច្ឆិកានៅរដ្ឋធានីហាណូយគណៈចាត់តាំងព្រឹត្តការ
ណ៍នេះ បានឲ្យដឹងថា នេះជាឱកាល្អសដើម្បីបណ្ដាអង្គភាពអាជីវកម្មចែករំលែក
បទពិសោធន៍ ដំណោះស្រាយ និងឧបករណ៍ក្នុងការធានា សុវត្ថិភាពព័ត៏មាន
សំរាប់បណ្ដាញព័ត៏មានដ៏សែនសំខាន់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ