អង្គភាពអាជីវកម្មនិងបុគ្គលជាច្រើននៅតែបន្តជួយឧបត្ថម្ភដល់ការបង្ការនិងទប់ស្កាត់ជំងឺឆ្លង រួមទាំងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ

(VOVWORLD) - ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man មានបំណងចង់ឲ្យសហគមន៍ធុរកិច្ច បន្តផ្តល់មកនូវប្រភពកម្លាំងឲ្យច្រើនថែមទៀត ដើម្បីជួយគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ។
អង្គភាពអាជីវកម្មនិងបុគ្គលជាច្រើននៅតែបន្តជួយឧបត្ថម្ភដល់ការបង្ការនិងទប់ស្កាត់ជំងឺឆ្លង រួមទាំងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ - ảnh 1 អង្គភាពអាជីវកម្មនិងបុគ្គលជាច្រើននៅតែបន្តជួយឧបត្ថម្ភដល់ការបង្ការនិងទប់ស្កាត់ជំងឺឆ្លង រួមទាំងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ

ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា កិតត្រឹមថ្ងៃទី ២៤ ខែមីនា ចំនួនទឹកប្រាក់ ជួយឧបត្ថម្ភ និងការចុះឈ្មោះជួយឧបត្ថម្ភដើម្បីការបង្ការ និងទប់ស្កាត់ជំងឺឆ្លង រួមទាំងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ ដែលត្រូវបានបញ្ចូន ទៅកាន់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម ឡើងទៅដល់ជាង ១២៥ ពាន់លាន ដុង (ស្មើនឹងជាង ៥,២ លានដុល្លារអាមេរិក)។ 

អញ្ជើញថ្លែងអំណរគុណចំពោះសកម្ម ភាពសប្បុរសធម៌ដ៏ថថ្លៃថ្លាពីស្ថាប័ននានា អង្គភាពអាជីវកម្មនិងបុគ្គល លោក Tran Thanh Man បានលើកឡើងថា ការជួយគាំទ្រពីសមូហភាពនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេស គឺជាកត្តាសំខាន់ ដែលរួមចំណែក ជួយវៀតណាម រុញថយក្រោយនូវជំងឺឆ្លងដ៏កាចសាហាវនេះ។ ទន្ទឹមជាមួយគ្នានោះ លោកក៏ចង់ឲ្យសហគមន៍ធុរកិច្ច បន្តផ្តល់មកនូវប្រភពកម្លាំងឲ្យច្រើនថែមទៀត ដើម្បីជួយគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ