អង្គភាពអាជីវកម្មន័រវែយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម

 អង្គភាពអាជីវកម្មន័រវែយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម - ảnh 1
អង្គភាពអាជីវកម្មន័រវែយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម (TTXVN)

(VOV)_នាពេលកន្លងទៅ នៅទីក្រុងOslo ស្ថានទូតវៀតណាមប្រចាំនៅ​ន័រវែ ​បានរួមសហការជាមួយសភាពាណិជ្ជកម្ម Oslo រៀបចំសិក្ខាសាលា ​ស្ដីពី​បរិស្ថាន អាជីវកម្មនៅវៀតណាម ពិភាក្សា​គ្រប់ជ្រុងជ្រោយសំខាន់​នៃការធ្វើអាជីវកម្មជាមួយ វៀតណាមនិងនៅវៀតណាម។ សិក្ខាសាលាលើកនេះបានបង្កើតឱកាសសំរាប់ បណ្ដាក្រុមហ៊ុនរបស់ន័រវែស្វែងរកឱកាសធ្វើ​អាជីវកម្មនៅវៀតណាម។ នៅទីនេះ  អ្នកជំនាញន័រវែជាច្រើន និងបណ្ដា​អង្គភាពអាជីវកម្មដែលបានធ្វើសកម្មភាព នៅវៀតណាម បានអះអាងថា៖ ​វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុ ភាព១នៅក្នុងតំបន់អាស៊ី​អាគ្នេយ៍ ដោយមានឱកាសជាច្រើនសំរាប់បណ្ដាក្រុម
ហ៊ុនន័រវែ ជ្រៀតចូល​ក្នុងទីផ្សារវៀតណាម និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត
របស់វៀតណាម។ ​ក៏នៅក្នុងសិក្ខាសាលាលើកនេះ ទីប្រឹក្សារពាណិជ្ជកម្មវៀត
ណាម លោក Vu Chien Thang បានឧទ្ទេសនាមយ៉ាងទូលំទូលាយអំពីពាណិជ្ជ
កម្ម​ បរិយាកាសធ្វើ​អាជីវ​កម្ម​នៅវៀតណាម និងឱកាសសំរាប់បណ្ដាក្រុមហ៊ុនន័រ
វែ ក្នុងវិស័យសំ​ខាន់ៗ ដូចជា៖​ជលផល កថាមពលកកើតឡើងវិញ ប្រេងឧស្ម័ន ​បច្ចេកវិទ្យាសារព័ត៍មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ