អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ SAITEX -អាហ្វ្រីកខាងត្បូង ២០១៥
|
អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ SAITEX -អាហ្វ្រីកខាងត្បូង ២០១៥ |
(VOV)_ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ SAITEX លើកទី១២ ត្រូវបានប្រព្រឹត្ត
ទៅពីថ្ងៃទី២១ដល់ថ្ងៃទី២៣ មិថុនា នៅទីក្រុង Johannesburg របស់អាហ្វ្រីកខាងត្បូង
ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មចំនួនជាងមួយពាន់អង្គភាព មកពីប្រ
ទេសចំនួន៣៩ ដែលក្នុងនោះមានវៀតណាម។ សម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម
តូចនិងមធ្យមហាណូយ បានបើកស្តង់ទំនិញចំនួន៣ នៅផ្សារណាត់ SAITEX
អាហ្វ្រីខាងត្បូង ២០១៥នេះ ដើម្បីឧទ្ទេសនាមអំពីផលិតផលរបស់អង្គភាពអាជីវកម្ម
ចំនួន២០។ ស្តង់ទំនិញទាំងនេះបានទាក់ទាញអ្នកនាំចូលចំនួនជាង២០០នាក់ពី
អាហ្វ្រីកខាងត្បូងនិង ប្រទេសនានា មកស្វែងយល់អំពីគុណភាព តំលៃ និងបណ្ដា
បែបបទនាំចេញរបស់វៀតណាម។ លោក Le Huy Hoang ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាហ្វ្រីកខាងត្បូង បានអោយដឹងថា៖ នាពេលខាងមុខ ស្ថានទូតនឹងបន្ត
រួមដំណើរជាមួយអង្គភាពអាជីវកម្មវៀតណាម ផ្តល់ព័ត៍មានអំពីទីផ្សារ …ជាដើម៕