អង្គភាពអាជីវកម្មវៀតណាម-ឆែកស្វែងរកឱកាសសហប្រតិបត្តិការ
|
អង្គភាពអាជីវកម្មវៀតណាម-ឆែកស្វែងរកឱកាសសហប្រតិបត្តិការ (VNP) |
Vovworld-នាថ្ងៃទី២០សីហា អង្គភាពអាជីវកម្មជិត៨០នៃទីក្រុងហាណូយនិង
សាធារណៈរដ្ឋឆែកដែលធ្វើសកម្មភាពក្នុងវិស័យតម្បាញកាត់ដេរស្បែកជើងបាន
មានជំនួបប្រាស្រ័យផ្លាស់ប្តូរលទ្ធភាពសហប្រតិបត្តិការនិងវិនិយោគចូលមកទីផ្សារ
របស់គ្នានៅសិក្ខាសាលាមួយនៅរដ្ឋធានី Praha ឆែក។ តាមនាយកមន្ទីឧស្សាហ
ពាណិជ្ជកម្មហាណូយលោក Le Hong Thang ថា ការជ្រៀតចូលទីផ្សារសាធារណៈ
ឆែកនឹងជួយឲ្យអង្គភាពអាជីវកម្មវៀតណាមងាយទាក់ទងនឹងទីផ្សារទូលាយជាង។
“ពន្លឿនពាណិជ្ជកម្មចូលទីផ្សារប្រពៃណីដូចជាអឺរ៉ុបខាងកើតជនគ្រប់រូបស្មាន
ថាចាស់ ប៉ុន្តែថ្មីទាំងស្រុងពីព្រោះនេះជាច្រកទ្វារដើម្បីចូលទីផ្សារអឺរ៉ុបយ៉ាងលឿន
បំផុត។ សាធារណៈរដ្ឋឆែកជាទីផ្សារមានចំនួនប្រជាជន៩០លាននាក់និងទីផ្សារ
នេះសមស្របនឹងគុណភាពនៃទំនិញវៀតណាម តំលៃទំនិញវៀតណាម។ យើង
ចូលជាយនៃ EU គឺយើងនឹងឈានចូលទីផ្សារ EU បាន។”
នៅសិក្ខាសាលា តំណាងនៃងង្គភាពអាជីវកម្មឆែកយកចិត្តទុកដាក់ទៅលើ
ប្រភេទក្បូរក្បាច់គុណភាពផលិតផលនៃវៀតណាមដែលបានឧទ្ទេសនាម៕