អង្គភាពអាជីវកម្មវៀតណាមឈានទៅដល់បទដ្ឋានសកល
|
អង្គភាពអាជីវកម្មវៀតណាមឈានទៅដល់បទដ្ឋានសកល |
(VOV)_ដើម្បីឈានទៅដល់បទដ្ឋានសកល សំណូមពរដែលបានដាក់ចេញចំពោះ
អង្គភាពអាជីវកម្មនោះគឺអះអាងបានវិស័យអាជីវកម្មស្នូល អនុវត្តបច្ចេកវិទ្យាខ្ពស់
បច្ចេកវិទ្យាស្អាត ដើម្បីអភិវឌ្ឍន៍។ នេះគឺជាការអះអាងរបស់ដំណាងជាច្រើន ក្នុងវេ
ទិកាអាជីវករវៀតណាម ២០១៦ ដោយប្រធានបទ៖ អង្គភាពអាជីវកម្មវៀតណាមឈាន
ទៅដល់បទដ្ឋានសកល ដែលបានបើកនាព្រឹកថ្ងៃទី១១តុលា នៅទីក្រុងហាណូយ។ ប្រ
ធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Vu Tien Loc បានអោយដឹងថា៖ រដ្ឋាភិ
បាលកំពុងខំប្រឹងប្រែងលើកកំពស់កំរិតប្រកួតប្រជែងជាមួយខឿនសេដ្ឋកិច្ចអាស៊ាន
និងសកល។ ដូច្នេះ សហគមន៍អង្គភាពអាជីវកម្មត្រូវលើកកំពស់សមត្ថភាព មានជំ
ហានអភិវឌ្ឍន៍លោតផ្លោះ ដើម្បីអាចសម្របខ្លួនជាមួយបរិយាកាសអាជីវកម្មថ្មី៖
“ យើងកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន នោះគឺរលកសកល
ភាវូបនីយកម្ម។ មហាសន្និបាតបក្សវៀតណាម លើកទី១២ បាននាំចេញគោលការណ៍
គោលនយោបាយ និងបែបផែនទីផ្សារ តាមបទដ្ឋានជួរមុខលើពិភពលោក។នេះគឺ
ជាឱកាសសំរាប់សហគមន៍អង្គភាពអាជីវកម្មវៀតណាម ជាពិសេសគឺមជ្ឈដ្ឋានវ័យក្មេងវៀតណាម ឈានទៅមុខ៕“