អង្គភាពអាជីវកម្មវៀតណាមថៃឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន

អង្គភាពអាជីវកម្មវៀតណាមថៃឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1
ទិដ្ឋភាពនៃវេទិការ


(VOVworld)-សំដៅជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមនិងថៃមានការត្រៀម រៀបចំល្អជាងសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងបង្កើនកិច្ច សហប្រតិបត្តិការលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់អង្គភាពអាជីវកម្មនៃ
ប្រទេសទាំងពីរ ស្ថាប័នតំណាងពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំនៅថៃបាន រួមសហការជាមួយសមាគមមិត្តភាពថៃវៀតណាម រៀបចំវេទិការ “តភ្ជាប់អង្គភាព អាជីវកម្មវៀតណាមថៃឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអា​ស៊ាន” នៅក្រុងបាងកក
នាថ្ងៃទី១០តុលា។ ថ្លែងមតិបើកវេទិការ ដោយមានការចូលរួមរបស់អង្គភាពអាជី វកម្មវៀតណាមនិងថៃជាង៤០០អង្គភាព លោក Ta Quang Ngoc ប្រធានសមា គមមិត្តភាពវៀតណាម​ថៃបានឲ្យដឹងថា៖

        “សហគមន៍អាស៊ាន បានក្លាយទៅជាតំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងក្លា និង​​មានការប្រគួតប្រជែងខ្ពស់ អាចធ្វើសមាហរណកម្មពេញលេញចូលក្នុងសេដ្ឋកិច្ច
សកលលោក។ ការបោះជំហានសកម្មក្នុងទំនាក់ទំនងទ្វេភាគីរវាងថៃនិងវៀត ណាមក៏ដូចជារាល់ការអភិវឌ្ឍន៍ជារបត់របស់អាស៊ាន នឹងបង្កើតឡើងឱ កាសនិង
ភាពងាយស្រួលថ្មី សម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផង ហើយក៏ដាក់
ចេញការលំបាកនិងសាកល្បងថ្មីផងដែរ”។

        នៅវេទិការនេះ អ្នកជំនាញការជាច្រើនបានអះអាងថា បណ្តាអង្គភាពអាជី វកម្មវៀតណាមនិងថៃកំពុងមានបរិយាកាសធ្វើអាជីវកម្មល្អប្រសើរ ដោយសារ ទំនាក់ទំនងនៃប្រទេសទាំងពីរបានឡើងកម្រិតជាដៃគូរយុទ្ធសាស្រ្ត។ ដោយ
ហេតុនេះ គោលដៅពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងថៃដែលបានដាក់ចេញគឺ ទទួលបាន២០ពាន់លានដុល្លានាឆ្នាំ២០២០គឺអាចសម្រេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ