អង្គភាពអាជីវកម្មវៀតណាមនិងអាហ្សង់ទីនជំរុញឱកាសសហប្រតិបត្តិការ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីន លោក Mauricio Macri បានដឹកនាំប្រតិភូវិនិយោគនិងពាណិជ្ជកម្មអាហ្សង់ទីន ចូលរួមវេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន ដោយសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម  (VCCI) រៀបចំឡើង។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក  Vu Duc Dam និងតំណាងអង្គភាពអាជីវកម្មវៀតណាម - អាហ្សង់ទីនជាង ៣០០ នាក់។

អង្គភាពអាជីវកម្មវៀតណាមនិងអាហ្សង់ទីនជំរុញឱកាសសហប្រតិបត្តិការ - ảnh 1ប្រធានាធិបតីសាធារណរដ្ឋអាហ្សង់ទីនលោក  Mauricio Macri និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នៅក្នុងវេទិកាធុរកិច្ច វៀតណាម- អាហ្សង់ទីន (រូបថតៈ TTXVN)

អញ្ជើញថ្លែងនៅឯវេទិការនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថាវេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ និងជាកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី  Vu Duc Dam  ថា បច្ចុប្បន្ននេះ ការវិនិយោគរបស់អាហ្សង់ទិននៅវៀតណាម នៅតែមានកម្រិតតិចតួចបណ្ណោះ ខណៈដែលមាន តែគម្រោងចំនួនបួនរបស់ប្រទេសអាហ្សង់ទីន ដែលបានវិនិយោគនៅវៀតណាម។

រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ជាពិសេសដល់វិនិយោគិនទាំងនោះ ហើយរំពឹងថានឹងមានគំរោងវិនិយោគបន្ថែមទៀតពីប្រទេសអាហ្សង់ទីន។ វៀតណាមប្តេជ្ញា បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសនិយាយរួម និងវិនិយោគិនអាហ្សង់ ទីននិយាយដោយឡែក ធ្វើការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលយូរអង្វែងនៅ វៀតណាម។

ចំពោះលោកប្រធានាធិបតី Mauricio Macri បាននិយាយថា សហគ្រាសអាហ្សង់ទីន ចង់ស្វែងរកទិសដៅតភ្ជាប់ជាមួយសហគ្រាសនានារបស់វៀតណាម ដើម្បីអាចសហ ការគ្នានិងឆ្ពោះទៅចែករំលែកផលប្រយោជន៍រួម។ អាហ្សង់ទីនមិនត្រឹមតែចង់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងស្វែងរកការអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម ទូរគមនាគមន៍ ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់ តាមរយៈការបង្កើតបណ្ឌិត្យសភា កីឡាបាល់ទាត់វៀតណាមផងដែរ។

អង្គភាពអាជីវកម្មវៀតណាមនិងអាហ្សង់ទីនជំរុញឱកាសសហប្រតិបត្តិការ - ảnh 2តំណាងច្រើនរូបបានចូលរួមក្នុងវេទិកា (រូបថតៈ TTXVN) 

“ដំណើរទស្សនកិច្ចលើកនេះរបស់យើងខ្ញុំគឺចង់ពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលចាប់ផ្តើមដោយបច្ចេកវិទ្យា ចំណីសត្វនិងកសិកម្មជាដើម។ យើងខ្ញុំមិនគ្រាន់តែចង់លក់ផលិតផលកសិកម្មទៅកាន់ប្រទេស វៀតណាមប៉ុណ្ណោះទេ ថែមទាំងចង់អភិវឌ្ឍបច្ចេកទេសកសិកម្មទៀតផង។ ក្រៅពីនោះ យើងខ្ញុំក៏ចង់អភិវឌ្ឍន៍វិស័យទូរគមនាគមន៍ថែមទៀត។ សូមជម្រាបថា ក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅ និងសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ បង្កើតឱ្យមានយថាទស្សន៍ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ហើយមានវិស័យជាច្រើនដែលប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ"។ នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri។

នៅក្នុងក្របខ័ណ្ឌនៃវេទិកា តំណាងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានពិភាគ្សាអំពីឧត្តមភាពដែលមានស្រាប់ សក្ដានុភាពដែលត្រូវធ្វើអាជីវកម្មសម្រាប់វិស័យសេដ្ឋកិច្ចរបស់វៀតណាមនិងអាហ្សង់ទីន។ ក្នុងនោះមានទាំងដំណោះស្រាយដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្មរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ