អង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់វិនិយោគនៅខេត្តមូស្គូរបស់រុស្ស៊ី

          (VOV)_នាថ្ងៃទី២០ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក ​Nguyen
Thanh Son បានមានជំនួបធ្វើការជាមួយអភិបាលខេតុ្តមូស្គូ​ លោក ​Andrey Vorobiev
ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និងវិនិយោគរវាង
វៀតណាមនិងតំបន់នេះ។ នៅក្នុងជំនួបធ្វើការ​ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុ
ញកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់នៃ​ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពា
ណិជ្ជកម្មនិងវិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើអត្ថន័យនិងសារសំខាន់
នៃការលាតត្រដាងអនុវត្តគំរោងការណ៍​សហប្រតិបត្តិការកសាងមណ្ឌលឧស្សាហ
កម្មធុនស្រាល នៅខេត្តមូស្គូ។ លោក ​Nguyen Thanh Son បានអោយដឹងថា៖ អង្គ
ភាពអាជីវកម្មតម្បាញកាត់ដេរ ​ផលិត​ក​សិផល ​និងម្ហូបអាហារវៀតណាម យកចិត្ត
ទុកដាក់ជាច្រើន ចំពោះ​គំរោងការណ៍នេះ។ 

អង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់វិនិយោគនៅខេត្តមូស្គូរបស់រុស្ស៊ី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក ​Nguyen Thanh Son

          បញ្ចប់ជំនួបធ្វើការនេះ ភាគីទាំងពីរបានឯកភាពជំរុញល្បឿនពិភាក្សាខាង
​បច្ចេកទេស ដើម្បីចុះហត្ថលេខាលើគំរោងការណ៍បង្កើតមណ្ឌលឧស្សាហកម្មនៅ
ខេត្តមូស្គូនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ