អង្គភាពអាជីវកម្មវៀតណាមរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា
(VOVWORLD) /  
|
អង្គភាពអាជីវកម្មវៀតណាមរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា (vietnamplus.vn) |
Vovworld-ក្នុងដំណើរការអនុវត្តសកម្មភាពវិនិយោគអាជីវកម្មនៅកម្ពុជា បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមបានរួមចំណែកសកម្មទៅក្នុងការបង្កើតការងារ
ធ្វើកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាជនកម្ពុជា។ នោះជាការកត់សម្គាល់របស់
រដ្ឋអំណាចនិងប្រជាជនកម្ពុជា។ ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៥នៃទិវាបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូ Phuoc Hoa កំពង់ធំ នាថ្ងៃទី២០កុម្ភៈនៅស្រុកសន្ទុកខេត្ត
កំពង់ធំលោកហួនវ៉ាន់និត អភិបាលរងខេត្តកំពង់ធំបានវាយតំលៃខ្ពស់ការដែល
ក្រុមហ៊ុនបានខំប្រឹងប្រែងអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល
កម្ពុជាអំពីល្បឿនអនុវត្តគំរោងនិងការរួមចំណែកជាក់ស្ដែងក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់ដំបន់។
កត់សម្គាល់ការរួមវិភាគទានរបស់ក្រុមហ៊ុនក្នុងសកម្មភាពផលប្រយោជន៍
សង្គមចំពោះដំបន់ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋអំណាចខេត្តកំពង់ធំបានផ្ដល់ប័ណ្ណ
សសើរជូនចំពោះសមូហភាពនិងបុគ្គលចំណុះក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូ Phuoc
Hoa កំពង់ធំក្នុងឱកាសនេះ៕
-VOVWORLD