អង្គភាពអាជីវកម្មសឹង្ហបុរី៖វៀតណាមជាកន្លែងវិនិយោគពោពេញទៅដោយសក្តានុភាព
(VOVWORLD) /  
|
ក្រុមអង្គភាពអាជីវកម្មអាស៊ានចំណុះសម្ព័ន្ធសមាគមផលិតកម្មសឹង្ហបុរី (SMF)(smfederation.org.sg) |
Vovworld-បណ្ឌិត Admad Md Magrad អនុប្រធានក្រុមអង្គភាពអាជីវកម្មអាស៊ានចំណុះសម្ព័ន្ធសមាគមផលិតកម្មសឹង្ហបុរី (SMF) បានសង្កត់ធ្ងន់ថា
វិនិយោគិនមានសក្ដានុភាពអាចចាត់ទុកវៀតណាមជាកន្លែងដើម្បីវិនិយោគក្នុង
រយៈពេលខាងមុខ ពិសេសគឺវិនិយោគចូលក្នុងសកម្មភាពផលិតកម្ម។ ថ្លែងមតិ
នៅខាងក្រៅសិក្ខាសាលា “អាជីវកម្មនៅវៀតណាម”ដោយ SMF រៀបចំនាថ្ងៃទី
១១មិនានៅសឹង្ហបុរី បណ្ឌិត Admad បានលើកច្បាស់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ច្បាប់របស់វៀតណាមដែលទាក់ទិនដល់សកម្មភាពអាជីវកម្មត្រូវបានកែលំអរ
និងងាយស្រួលសំរាប់អាជីវកម្ម។ ក្នុងពេលនោះលោក Daniel Pok នាយកជំរុញវិនិយោគចំណុះក្រុមហ៊ុនគ្រប់គ្រងមណ្ឌលឧស្សាហកម្ម Semcorp បានអះអាងថា វៀតណាមជាកន្លែងមកបន្តរបស់វិនិយោគិន។ រីឯលោក Low Beng Tin សហអនុប្រធានក្រុមអង្គភាពអាជីវកម្មអាស៊ាន បានសង្កត់ធ្ងន់ថា SMF នឹងផ្គត់
ផ្គងព័ត៌មានសំរាប់អង្គភាពសឹង្ហបុរីដែលចង់វិនិយោគចូលមកវៀតណាមនិង
កាណាល់មួយក្នុងចំណោមការណាល់ព័ត៌មានគឺរៀបចំសិក្ខាសាលា៕
-VOVWORLD