អង្គភាពអាជីវកម្មឡាវនិងថៃចូលរួមផ្សារណាត់និទាឃរដូវពាណិជ្ជកម្មព្រំដែន Dien Bien
|
អង្គភាពអាជីវកម្មឡាវនិងថៃចូលរួមផ្សារណាត់និទាឃរដូវពាណិជ្ជកម្មព្រំដែន Dien Bien |
(VOV)_ផ្សារណាត់និទាឃរដូវពាណិជ្ជកម្មព្រំដែន Dien Bien2016 ដោយ ប្រ
ធានបទ៖ អបអរសាទរបក្ស អបអរសាទរនិទាឃរដូវ អបអរសាទរទិវាបង្កើត
សហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានបើកនាថ្ងៃទី៦មករា នៅទីក្រុង Dien Bien
Phu។ ចូលរួមផ្សារណាត់នេះមានអង្គភាពអាជីវកម្មចំនួន ១០០ របស់ វៀត ណាម
ឡាវនិងថៃ ដោយមានស្តង់ទំនិញចំនួន១៦០ ។ បណ្ដាមុខទំនិញនៅ ផ្សារ ណាត់
លើកនេះ ភាគច្រើនគឺកសិផល ទំនិញអេឡិកត្រូនិក សម្លៀកបំពាក់ និង ផលិត
ផលប្រពៃណីក្នុងតំបន់។ គោលដៅរបស់ផ្សារណាត់លើកនេះគឺផ្សព្វផ្សាយ រូបភាព
សក្ដានុភាពសេដ្ឋកិច្ច សង្គមរបស់ខេត្ត Dien Bien ជួយឧបត្ថម្ភអង្គ ភាពអាជីវកម្ម
បង្កើនការងារពន្លឿនពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលទំនិញ សេវាកម្ម ស្វែងរក
ឱកាសសហប្រតិបត្តិការវិនិយោគ អាជីវកម្ម។ ផ្សារណាត់ នឹងអូសបន្លាយដល់ថ្ងៃ
ទី១៣មករា៕