អង្គភាពអាជីវកម្មអង់គ្លេស៍មានឱកាសជាច្រើនពេលវិនិយោគចូលមកវៀតណាម
VOV-វៀតណាមមានឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មអង់គ្លេស៍វិនិយោគ
ចូលមក ពិសេសគឺក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ។ ក្នុងសន្និសីទកាសែត នាថ្ងៃទី៧កញ្ញានៅក្រុងឡុង អង់គ្លេស៍ ទេសាភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង
David Wootton បានអះអាងដូច្នេះនិងឲ្យដឹងថាវៀតណាមត្រូវការមានហិដ្ឋាន រចនាសម្ព័ន្ធថ្មីដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចមួយកំពុងលេចចេញនិងទំនើប ក្នុងពេលនោះអង់គ្លេស៍មានបទពិសោធន៍ជាច្រើនអំពីវិស័យនេះក៏ដូចជាទុន វិនិយោគទៅក្នុងបណ្ដាគំរោងការ។ លោក David Wootton នឹងដឹកនាំគណៈ ប្រតិភូមួយរួមមានអង្គភាពអាជីវកម្មចំនួន២០មកបំពេញទស្សនកិច្ចនៅវៀត
ណាមនាចុងខែកញ្ញានេះសំដៅជំរុញថែមទៀតបណ្ដាឱកាសសហប្រតិបត្តិការ
និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថាតាមរយៈដំណើរទស្សន
កិច្ចលើកនេះនឹងរួមចំណែកទទួលបានគោលដៅដែលប្រទេសទាំងពីរដែលបាន ដាក់ចេញគឺបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៤ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០១៣និងបង្កើនវិនិយោគផ្ទាល់របស់អង្គភាពអាជីវកម្មអង់គ្លេស៍ចូលមក
វៀតណាម៕