អង្គភាពអាជីវកម្មអ៊ីតាលីវាយតំលៃខ្ពស់ចំពោះឱកាសវិនិយោគនៅវៀតណាម

អង្គភាពអាជីវកម្មអ៊ីតាលីវាយតំលៃខ្ពស់ចំពោះឱកាសវិនិយោគនៅវៀតណាម - ảnh 1
អង្គភាពអាជីវកម្មអ៊ីតាលីវាយតំលៃខ្ពស់ចំពោះឱកាសវិនិយោគនៅវៀតណាម

(VOV)_នាថ្ងៃទី១៤ មករា សិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការ​វៀតណាម-អ៊ី
តាលី ត្រូវបានប្រារព្វឡើងនៅទីក្រុងRome (អ៊ីតាលី) ​ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃ៖
បណ្តាទិវាវប្បធម៌វៀតណាមនៅ Rome ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអ៊ីតាលី លោក ​Nguyen Hoang Long បានចាត់ទុកថា៖ នាពេលថ្មីៗនោះ ​អ៊ី
តាលីនិងវៀតណាមបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ នោះគឺជាឱកាសធំ១ ដើម្បី
ប្រទេសទាំងពីរជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនការវិនិយោគរបស់អ៊ីតាលី
នៅវៀតណាម។ ឆ្នាំ ២០១៤ មានអង្គភាពអាជីវកម្ម​ជាច្រើន មកស្រាវជ្រាវវិនិយោគ
នៅវៀតណាម។ វៀតណាមក៏បានបង្កើនការស្វែងរកដៃគូសេដ្ឋកិច្ចនៅអ៊ីតាលី តាម
រយៈការបើកការិយាល័យ​ពាណិជ្ជកម្មនៅទីក្រុង Milan ផងដែរ។

          ដំណាងសេដ្ឋកិច្ចរបស់តំបន់ Laizio លោក Guido Fabiani បានអះអាងថា៖ 
តំបន់នឹងមានកម្មវិធីផ្សព្វផ្សាយ វិនិយោគនៅវៀតណាម ដើម្បី​ទាក់ទាញអង្គភាព
អាជីវកម្មនៅក្នុងតំបន់ ស្វែងរកឱកាស​ធ្វើអាជីវកម្មជាមួយដៃគូវៀតណាមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ