អង្គភាពអាជីវកម្មអាមេរិកមានបំណងចាប់យកឱកាសសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា នៅទីក្រុង Washington DC ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានធ្វើកិច្ចសន្ទនាតាមអនឡាញ់ ជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចដើម្បីការយល់ដឹងអន្តរជាតិ (BCIU) លោក Peter Tichansky និងតំណាងជាន់ខ្ពស់នៃអង្គភាពអាជីវកម្មធំៗរបស់អាមេរិកចំនួន ៤០ ទៀត។ នេះគឺជាសកម្មភាពផ្លាស់ប្តូរជាប្រចាំរវាងស្ថានទូតវៀតណាមប្រចាំនៅអាមេរិកនិងសហគ្រាសជាសមាជិក BCIU ។
ក្នុងកិច្ចសន្ទនានេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់ថាទោះជាជំងឺរាតត្បាត COVID-19 កំពុងបង្កការលំបាកនិងឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែទំនាក់ទំនងវៀតណាម - អាមេរិកនៅតែបន្តត្រូវបានជម្រុញនិងទទួលបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ។ ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រទេសទាំងពីរបានពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងពាណិជ្ជកម្មនាបច្ចុប្បន្ន។ រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍នានាដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រកបដោយសុខដុមរមនានិង ចីរភាពផងដែរ។ ជាពិសេសវិស័យកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលបានក្លាយជាចំណុចភ្លឺស្វាងមួយនៃទំនាក់ទំនងវៀតណាម - អាមេរិក
លើសពីនេះទៀត ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការនៅគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍និងជួយគាំទ្រដល់ការលើកកំពស់ សមត្ថភាព ក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19 ៕