អង្គភាពអាជីវកម្មអាមេរិកវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការធានាសុវត្ថិភាពឲ្យអង្គភាពអាជីវកម្ម

(VOVworld)-នាថ្ងៃទី១១មិថុនា នៅទីក្រុងវ៉ាសីនតោន អាមេរិក ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានមានជំនួបសន្ទនាជាមួយ
ថ្នាក់ដឹកនាំ អង្គភាពអាជីវកម្មអាមេរិក១ក្រុម ដើម្បីពិភាក្សាអំពី កិច្ចព្រមព្រៀងដៃ
គូរអន្តរប៉ាស៊ីហ្វិក(TPP) និងទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក។

អង្គភាពអាជីវកម្មអាមេរិកវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការធានាសុវត្ថិភាពឲ្យអង្គភាពអាជីវកម្ម - ảnh 1
អង្គភាពអាជីវកម្មនៅមណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី (Binh Duong)
(រូបថតៈ TTXVN)

        ទន្ទឹមនឹងការអំពាវនាវសហគមន៍អង្គភាពអាជីវកម្មអាមេរិក បន្តគាំទ្រការ បញ្ចប់កិច្ចចរចារនិងចុះហត្ថលេខាលើ TPP យ៉ាងឆាប់ៗនោះ លោក Nguyen
Quoc Cuong ក៏បានជូនដំណឹងដោយត្រួសៗអំពីភាពតានតឹងនាសព្វថ្ងៃនៅ
សមុទ្រខាងកើត ដោយសារអំពើរឯតោភាគីនិងខុសច្បាប់របស់ចិនក្នុងការ
ដាក់ស្ថានីយ៍ Haiyang Shiyou-៩៨១ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់
រាបបាតសមុទ្ររបស់វៀត​ណាម។

        សហគមន៍អង្គភាពអាជីវកម្មអាមេរិក បានវាយតម្លៃខ្ពស់ចំពោះរាល់
វិធានការ របស់រដ្ឋាភិបាលវៀតណាមសំដៅធានាសុវត្ថិភាពអាយុជីវិត​ ទ្រព្យ
សម្បត្តិក៏ដូចជា ផលប្រយោជន៍ អត្ថប្រយោជន៍ស្របច្បាប់របស់អង្គការនានា
អង្គភាពអាជីវកម្ម និង បុគ្គលជាជនបរទេសដែលកំពុងរស់នៅវៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ