អង្គភាពអាជីវកម្មអាមេរិកស្វែករកឱកាសវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាម
|
អង្គភាពអាជីវកម្មអាមេរិកស្វែករកឱកាសវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាម(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី២ មិថុនា នៅរដ្ឋធានីហាណូយ សមាជិកការិយាល័យនយោបាយ
និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់របស់អង្គភាពអាជីវ
កម្មអាមេរិក ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នេះគឺជាបណ្ដា អង្គភាពអាជីវកម្មធំៗនៅអាមេរិក ធ្វើសកម្មភាពលើបណ្ដាវិស័យដូចជា៖ ធានារ៉ាប រង ថាមពល អប់រំ និងបណ្ដុះបណ្ដាលជាដើម។ គណប្រតិភូនេះត្រូវបានក្រុមប្រឹក្សារ
អាជីវ កម្មអាមេរិក-អាស៊ាន អញ្ជើញមកវៀតនាម ដើម្បីចូលរួមការពិភាក្សាជាមួយ រដ្ឋាភិបាល ក៏ដូចជា សហគមន៍អង្គភាពអាជីវកម្មវៀតណាម សំដៅជំរុញកិច្ចសហ
ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជំរុញដំណើការចរចារស្ដីពីកិច្ចព្រមព្រៀង ដៃគូរអន្តរប៉ាស៊ីហ្វីក។ នៅទីនេះ លោក Nguyen Thien Nhan និងថ្នាក់ដឹកនាំអង្គភាព
អាជីវកម្មអាមេរិក បានពិភាក្សាអំពីសភាពការណ៍សេដ្ឋកិច្ចវៀតណាម ឱកាសវិនិយោគ អាជីវកម្មនៅវៀតណាម ការកសាងអាស៊ានមួយមានលក្ខណះតភ្ជាប់ និងធ្វើសមាហរណ កម្មខ្ពស់ជាង ឆ្ពោះទៅការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥…។ល៕