អង្គភាពអាជីវកម្មអឺរ៉ុបទទួលយកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU

អង្គភាពអាជីវកម្មអឺរ៉ុបទទួលយកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU - ảnh 1
សមាជិកទទួលបន្ទុកកសិកម្មនិង អភិវឌ្ឍន៍ជនបទនៃសហភាពអឺរ៉ុប (EU) លោក Phil Hogan

(VOVworld)-ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤វិច្ឆិកាខាងមុខ សមាជិកទទួលបន្ទុកកសិកម្ម
និងអភិវឌ្ឍន៍ជនបទនៃសហភាពអឺរ៉ុប (EU) លោក Phil Hogan នឹងដឹកនាំក្រុមអង្គ
ភាព អាជីវកម្ម EU ចំនួន៤០ មកបំពេញទស្សនកិច្ចការងារនៅវៀតណាម សំដៅ
ស្វែងរក ឱកាសសហប្រតិបត្តិការវិនិយោគ ធ្វើអាជីវកម្ម ចំពោះមុខកិច្ចព្រមព្រៀង
ពាណិជ្ជកម្ម សេរីវៀតណាម-EU(EVFTA)។ ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ច
នេះ នាថ្ងៃទី​១៣តុលា នៅក្រុង Brussels នាយកដ្ឋានកសិកម្មចំណុះគណៈកម្មាធិការ
អឺរ៉ុប (EC) បានរៀបចំការជួបប្រាស្រ័យផ្លាស់ប្តូរព័ត៌មានរវាងសមាជិកនៃក្រុមអង្គ
ភាពអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធនានា។ នៅក្នុងជំនួបនេះ នាយកទំនាក់ទំនងពហុ
ភាគីនៃ នាយក ដ្ឋានកសិកម្ម EC លោក Diego Canga Fano បានឲ្យដឹងថា ក្នុងដំណើរ
ទស្សនកិច្ច វៀតណាមខាងមុខ គណៈប្រតិភូអង្គភាពអាជីវកម្មនឹងមានកម្មវីធីពន្លឿន
ពាណិជ្ជកម្ម នៅក្រុងហាណូយនិងក្រុងហូជីមិញផងដែរ។​លោករូបនេះបានសង្កត់ធ្ងន់
ថា ដំណើរ ទស្សនកិច្ចនេះមានអត្ថន័យសំខាន់ណាស់ចំពោះ EU និយាយរួមក៏ដូចជា
ចំពោះរូបលោកផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ