អង្គភាពអាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១

(VOVWORLD) - នុងរយៈពេលកន្លងមកនេះ BCI បានរក្សានូវអត្រាកំណើនវិជ្ជមាននៅពេលដែលប្រទេសវៀតណាមទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យ រួមទាំង អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានយ៉ាងល្អក៏ដូចជាបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចនិងជំរុញសកម្មភាពអាជីវកម្មទៀតផងដែរ។
អង្គភាពអាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១ - ảnh 1តំបន់ឧទ្យានឧស្សាហកម្ម VSIP ទីក្រុង Hai Phong (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែកុម្ភះ សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសលទ្ធផលថ្មីៗបំផុតអំពីសន្ទស្សន៍ «បរិយាកាសធុរកិច្ច (BCI)» ដោយ បញ្ជាក់ថា នៅដំណាច់ឆ្នាំ ២០២០ អង្គភាពអាជីវកម្មអឺរ៉ុបមានទស្សនៈសុទិដ្ឋិ និយមអំពីបរិយាកាសពាណិជ្ជកម្មនិងវិនិយោគរបស់វៀតណាម ព្រមទាំងបានកត់ត្រាក្នុងកំរិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាត COVID-19។

ក្នុងរយៈពេលកន្លងមកនេះ BCI បានរក្សានូវអត្រាកំណើនវិជ្ជមាននៅពេលដែលប្រទេសវៀតណាមទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យ រួមទាំង អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានយ៉ាងល្អក៏ដូចជាបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចនិងជំរុញសកម្មភាពអាជីវកម្មទៀតផងដែរ។

ទាក់ទងនឹងចក្ខុវិស័យសេដ្ឋកិច្ចរបស់វៀតណាមនៅត្រីមាសខាងមុខនេះ សមាជិក EuroCham  ចំនួន ៥៧% ដែលបានចូលរួមការស្ទង់មតិនេះ បានព្យាករណ៍ថា“ ស្ថេរភាពនិងការកែលម្អ” នឹងត្រូវបានរក្សាក្នុងរយៈពេល ៣ ខែនៃដើមឆ្នាំ ២០២១ ។ ម្យ៉ាងវិញទៀត បើប្រៀបធៀបទឹកនឹង ៣៩%នៃត្រីមាសទី៣នៃឆ្នាំ២០២០ ការជឿទុកចិត្តអំពីយថាទស្សន៍សេដ្ឋកិច្ចបានកើនឡើងដល់ ១៨% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ