អង្គភាពអាជីវកម្មអេហ្ស៊ីបមានបំណងសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយដៃគូវៀតណាម

អង្គភាពអាជីវកម្មអេហ្ស៊ីបមានបំណងសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយដៃគូវៀតណាម - ảnh 1
អង្គភាពអាជីវកម្មអេហ្ស៊ីបចូលរួមសិក្ខាសាលាឧទ្ទេសនាមអំពីទីផ្សាររបស់វៀតណាម

(VOVworld)-ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជួបប្រាស្រ័យវប្បធម៌វៀតណាម-អេហ្ស៊ីប ដែល
កំពុងប្រព្រឹត្តទៅនៅក្រុង El Gouna ខេត្ត​សមុទ្រក្រហម នាថ្ងៃទី២៥កក្កដា ស្ថានទូត
វៀតណាម នៅអេហ្ស៊ីបបានរួមសហការជាមួយសភាពាណិជ្ជកម្មខេត្ត សមុទ្រក្រហម
បានរៀបចំសិក្ខាសាលាដោយប្រធានបទ “ទីផ្សារវៀតណាម៖ សក្កានុភាពនិងឱកាស
ធ្វើអាជីវកម្ម” សំដៅឧទ្ទេសនាមនូវឱកាសសហប្រតិបត្តិ ការរវាងអង្គភាពអាជីវកម្មនៃ
ប្រទេសទាំងពីរនិងពន្លឿនវិនិយោគពាណិជ្ជកម្មទេ្វ ភាគី។​ថ្លែងមតិនៅសិក្ខាសាលានេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានឲ្យដឹងថា វៀត
ណាមនិងអេហ្ស៊ីបមានសក្កានុភាព សហប្រតិបត្តិការយ៉ាងធំធេងលើវិស័យកសិកម្ម
រុក្ខកម្ម ជលផល រុករករ៉ែនិង ទេសចរណ៍។ ដោយហេតុនេះ ស្ថាប័ននានានៃភាគីទាំងពីរ
គប្បីយកចិត្តទុកដាក់ ស្វែងរកដំណោះស្រាយសំដៅនាំមកនូវផលប្រយោជន៍សម្រាប់
ប្រទេសនីមួយៗ ។ លោក Do Hoang Long មានបំណង ជម្រុញកិច្ចសហប្រតិបត្តិការ
រវាងទីក្រុង Da Nang របស់វៀតណាមជាមួយខេត្តសមុទ្រក្រហមរបស់អេហ្ស៊ីបនាពេល
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ