អង់គ្លេស៖ គណបក្សពលកម្មបង្កសម្ពាធទៅលើយុទ្ធសាស្ត្រ Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី May

(VOVWORLD) -នាថ្ងៃទី ២៦ កុម្ភៈ ថ្នាក់ដឹកនាំ គណបក្សពលកម្មប្រឆាំងរបស់អង់គ្លេស លោក Jeremy Corbyn បានប្រកាសទស្សនៈទាក់ទងផ្ទាល់ជាមួយ Brexit របស់លោក គឺគាំទ្រអង់គ្លេសជាសមាជិកសហភាពពន្ធដារ EU។ 
អង់គ្លេស៖ គណបក្សពលកម្មបង្កសម្ពាធទៅលើយុទ្ធសាស្ត្រ Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី May - ảnh 1 អង់គ្លេស៖ គណបក្សពលកម្មបង្កសម្ពាធទៅលើយុទ្ធសាស្ត្រ Brexit

នាថ្ងៃទី ២៦ កុម្ភៈ ថ្នាក់ដឹកនាំ គណបក្សពលកម្មប្រឆាំងរបស់អង់គ្លេស លោក Jeremy Corbyn បានប្រកាសទស្សនៈទាក់ទងផ្ទាល់ជាមួយ Brexit របស់លោក គឺគាំទ្រអង់គ្លេសជាសមាជិកសហភាពពន្ធដារ EU។ ការផ្លាស់ប្ដូររបៀបទាក់ទងរបស់គណបក្សពលពលកម្មត្រូវបានចាត់ទុកថាបានឈរជាមួយភាគី ប៉ះបោរ ក្នុងគណបក្សអភិរក្សកាន់អំណាច គឺសំដៅវាយបរាជ័យយុទ្ធសាស្ត្រ Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី  Theresa May។ ធ្វើការបកស្រាយអំពីទស្សនៈរបស់ខ្លួន លោក Corbyn បានឲ្យដឹងថា៖ លោកចង់បញ្ចៀសស្ថានភាព "ព្រំដែនរឹង" ដែលបានកើតមានឡើងនៅអៀរឡង់ខាងជើង ហើយចង់ធានាការធ្វើចរាចរណ៍ដោយសេរីនូវទំនិញសម្រាប់សកម្មភាពធ្វើអាជីវកម្មរវាង EU និងអង់គ្លេស។ លោក Corbyn មានបំណងថា៖ អង់គ្លេសចាំបាច់ត្រូវមានសម្លេងជាពិតប្រាកដនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយ EU ក្រោយ Brexit។

សេចក្ដីប្រកាសពោលខាងលើរបស់លោក Corbyn ត្រូវបានគណបក្សអភិរក្យនិយមរិះគន់ ដោយសាររំខានដល់ បញ្ហា Brexit ហើយ បាន "លេងល្បែងនយោបាយជាមួយអនាគតរបស់ប្រទេសជាតិ " ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ