អង់គ្លេស - ជប៉ុនឈានជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា អ្នកនាំពាក្យមួយរូបរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា អង់គ្លេសរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុនឲ្យបានឆាប់ៗនេះ។
អង់គ្លេស - ជប៉ុនឈានជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី - ảnh 1 រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu ពិភាក្សាជាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកស្រី Liz Truss (រូបថត៖ Kyodo)

ការប្រកាសនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu ទៅកាន់ទីក្រុងឡុងដ៍នៅសប្តាហ៍នេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃ៧ ខែសីហា ហើយលោកនឹងជួបពិភាក្សាជាមួយសមភាគីអង់គ្លេសលោក Dominic Raab និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកស្រី Liz Truss។

រដ្ឋាភិបាលអង់គ្លេសនិងរដ្ឋាភិបាលជប៉ុនកំពុងខិតខំប្រឹងប្រែងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលចូលជាធរមានមុនដំណាច់ឆ្នាំ ២០២០ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងជប៉ុន មិនទាន់ត្រូវបានអនុវត្ត ចំពោះប្រទេសអង់គ្លេស បន្ទាប់ពីប្រទេសនេះចាកចេញពី EU កាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ