អង់គ្លេស និង​កាណាដា ប្រកាសកម្មវិធីជួយឧបត្ថម្ភ​អ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី ១៦ ខែកក្កដា ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា កម្មវិធីហ្វឹកហ្វឺនជាមូលដ្ឋានសម្រាប់ទាហានថ្មីរបស់អ៊ុយក្រែនចំនួន ១៨.០០០ នាក់នៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការ Interflex បានបញ្ចប់។ 
អង់គ្លេស និង​កាណាដា ប្រកាសកម្មវិធីជួយឧបត្ថម្ភ​អ៊ុយក្រែន - ảnh 1ទាហានថ្មីរបស់អ៊ុយក្រែនចូលរួមក្នុងការហ្វឹកហ្វឺនប្រយុទ្ធនៅមូលដ្ឋានយោធានៅភាគខាងត្បូងប្រទេសអង់គ្លេសក្នុងខែសីហា ឆ្នាំ២០២២។ រូបថត៖ AP

កម្មវិធីនេះបានចាប់ផ្តើមកាលពីចុងឆ្នាំ២០២២ សំដៅបណ្តុះបណ្តាលទាហានថ្មីរបស់អ៊ុយក្រែននូវបំណិនសំខាន់ៗ រួមទាំងបំណិនរស់រានមានជីវិតផងដែរ។ ប្រទេសដែលចូលរួមក្នុងកម្មវិធីនេះរួមមាន ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី នូវែលសេឡង់ ន័រវេស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក លីទុយអានី និងហូឡង់។

រដ្ឋាភិបាលកាណាដានាពេលថ្មីៗនេះក៏បានប្រកាសកម្មវិធីស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនជាតិអ៊ុយក្រែន ដែលអនុញ្ញាតឱ្យមនុស្សទាំងនេះនិងក្រុមគ្រួសារដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកាណាដា។ កម្មវិធីនេះ បានផ្តល់ទិដ្ឋាការបន្ទាន់សម្រាប់ពលរដ្ឋអ៊ុយក្រែនដោយមិនកំណត់ចំនួនអ្នកដាក់ពាក្យសុំនោះទេ ហើយបានអនុញ្ញាតឱ្យមនុស្សទាំងនេះធ្វើការ និងសិក្សានៅប្រទេសកាណាដារយៈពេល ៣ ឆ្នាំ ក្នុងនាមជាអ្នកស្នាក់នៅបណ្តោះអាសន្ន មិនមែនជាជនភៀសខ្លួននោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ