អង់គ្លេស ព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុង
(VOVWORLD) - រដ្ឋាភិបាលអង់គ្លេសបានសម្រេចចិត្តព្យួរភ្លាមមួយរំពេច ដោយគ្មានកាលកំណត់សម្រាប់សន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយហុងកុង។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Dominic Raab (រូបថត៖ CNBC) |
នេះគឺជាវិធានការ ដែលត្រូវបានចាត់ទុកថា ដើម្បីតបតវិញការដែលចិនបានអនុម័តលើច្បាប់សន្តិសុខជាតិហុងកុងកាលពីដើមខែកក្កដា។សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសត្រូវបាន រដ្ឋមន្រ្តីការបរទេសអង់គ្លេស Dominic Raab ប្រកាសទៅកាន់សមាជិក សភាអង់គ្លេសនារសៀលថ្ងៃ ទី ២០ ខែកក្កដា។ ដូច្នេះ ការព្យួរសន្ធិសញ្ញាធ្វើ បត្យាប័នរវាងអង់គ្លេសនិងហុងកុងនឹងចូលជាធរមានភ្លាមមួយរំពេច ដោយគ្មានកាលកំណត់។
យោងតាមលោក Dominic Raab ថា អង់គ្លេសនឹងមិនស្តារសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុង កុងឡើយ ដរាបណាមិនទាន់មានសញ្ញាច្បាស់លាស់ថា ការធ្វើបត្យាប័នពីចក្រភពអង់គ្លេសអាចត្រូវបានប្រើប្រាស់ខុសគោលដៅ តាមបទបញ្ញត្តិថ្មីនៃច្បាប់សន្តិសុខជាតិហុងកុងផងដែរ៕