អង់គ្លេស៖ លោក Boris Johnson ទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សអភិរក្សជុំទីមួយ
(VOVWORLD) -លោក Boris Johnson បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយសន្យាថា នាំប្រទេសអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit នាថ្ងៃទី ៣១ ខែតុលាខាងមុខ។
អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson (រូបថត៖ vnanet.vn) |
អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បាននាមុខគេនៅជំទីមួយ នៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សអភិរក្ស ជំនួស តំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Theresa May ពោលគឺលោកនឹងទទួលតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។ ជាក់ស្ដែង លោក Boris Johnson ទទួលបានសម្លេងគាំទ្រចំនួន ១១៤ ក្នុងចំណោមសន្លឹកឆ្នោតទាំង ៣១៣ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ។
មុននេះ លោក Boris Johnson បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយសន្យាថា នាំប្រទេសអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit នាថ្ងៃទី ៣១ ខែតុលាខាងមុខ។ អ្នកនយោបាយរូបនេះក៏បានព្រមានដល់គណបក្សអភិរក្សថាការបន្តពន្យារ Brexit គឺជាការបរាជ័យ៕