អង់គ្លេស អាមេរិក អាល្លឺម៉ង់ និងទួរគីផ្លាស់ប្តូរអំពីស្ថានភាពស៊ីរី
(VOVWORLD) - ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអង់គ្លេស អាមេរិក អាល្លឺម៉ង់ និងទួរគីសុទ្ធតែ សំដែងក្តីព្រួយបារម្ភពីស្ថានភាពឡើងជណ្តើរកាន់តែតានតឹង នៅភតំបន់ភាគ ពាយព្យស៊ីរី។
ទិដ្ឋភាពនៃការវាយប្រហារនៅខេត្ត Idlib ភាគពាយព្យស៊ីរី |
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៧ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump និង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Markel បានសំដែង ការព្រួយបារម្ភអំពីស្ថានភាពនាបច្ចុប្បន្ននៅស៊ីរី ជាពិសេសគឺ ស្ថានភាពមនុស្ស ធម៌នៅតំបន់ជុំវិញខេត្ត Idlib ភាគពាយព្យស៊ីរី។ ក្នុងសេចក្តីជូនដំណឹងក្រោយ ពីកិច្ច សន្ទនាតាមទូរស័ព្ទនោះអ្នកនាំពាក្យ សេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីរនេះបាន អំពាវនាវសហគមន៍អន្តរជាតិធ្វើ សកម្មភាពសំដៅទប់ស្កាត់នូវការវិបត្តិមនុស្សធម៌ នៅខេត្ត Idlib។ ក្នុងពេលនោះ អ្នកនាំពាក្យនៃអធិការបតីអាល្លឺម៉ង់លោកស្រី Angela Markel លោក Steffen Seibert បានឲ្យដឹងថាភាគីទាំងពីរបានអំពាវនាវ រុស្ស៊ីជះឥទ្ធិពលដល់រដ្ឋាភិបាល ស៊ីរីនិងទប់ស្កាត់ស្ថាន់ភាពតានតឹងកាន់តែឡើងជណ្តើរផងដែរ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទក្នុងថ្ងៃដដែលរវាង នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងប្រធានាធិបតីទួរគី លោក Tayyip Erdorgan ភាគីទាំងពីរក៏បាន សំដែងការព្រួយបារម្ភចំពោះការកើនឡើងនូវសកម្មភាពប្រយុទ្ធគ្នានៅតំបន់ភាគពាយព្យស៊ីរី ព្រមទាំងការគំរាមកំហែងនៃការប្រើប្រាស់អាវុធគីមីផងដែរ៕