អង់គ្លេសកំណត់ពេលវេលារៀបចំការបោះឆ្នោតអំពីការព្រមព្រៀងចាកចេញ ពី EU

(VOVWORLD) -អង់គ្លេសមានផែនការរៀបចំការបោះឆ្នោតលើកិច្ចព្រមព្រៀងស្ដីពីការដែលប្រទេសនេះចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit នាថ្ងៃទី ១៥ ខែមករាខាងមុខ។

អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៨ ខែមករា អំពីព័ត៌មាននេះអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយបណ្ដាទេសរដ្ឋមន្ត្រីនោះ លោកស្រី Theresa May បានអះអាងសារជាថ្មីថា រដ្ឋាភិបាលគ្មានគោលការណ៍ពន្យាដំណើរការចាកចេញពី "ដំបូលរួម" អឺរ៉ុបតាមមាត្រា ៥០ នៃសន្ធិសញ្ញា Lisbon ឡើយ។

នាថ្ងៃដដែល រដ្ឋមន្ត្រី Brexit របស់អង្គគ្លេស លោក Stephen Barclay ក៏បានអះអាងថា ប្រទេសនេះនឹងចាកចេញពី EU នាថ្ងៃទី ២៩ ខែមិនា ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ