អង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានអនុម័តលើការចាក់វ៉ាក់សាំង COVID-19

(VOVWORLD) - នាថ្ងៃទី ២ ខែធ្នូ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោក ដែលបានអនុម័តការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩។
អង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានអនុម័តលើការចាក់វ៉ាក់សាំង COVID-19 - ảnh 1 រូបថតឧទាហរណ៍( ប្រភព៖ REUTERS)

រដ្ឋាភិបាល អង់គ្លេសបានបញ្ជាក់ពីការឯកភាពលើសំណើរបស់ស្ថាប័នគ្រប់គ្រងឱសថនិងផលិតផលវេជ្ជសាស្ត្រអង់គ្លេស (MHRA) ដោយអនុម័តលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលត្រូវបានផ្សំឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់។

ហេតុដូច្នេះ វ៉ាក់សាំងនឹងត្រូវប្រើប្រាស់នៅចក្រភពអង់គ្លេសចាប់ពីសប្តាហ៍ក្រោយ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានឲ្យដឹងថាមន្ទីរពេទ្យនានាក្នុងប្រទេសនេះបានត្រៀមខ្លួនទទួលវ៉ាក់សាំងនេះរួចជាស្រេចហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ