|
ទិដ្ឋភាពនៃតំបន់ដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ស.ប.បកូរ៉េកាលពីថ្ងៃទី១១ កុម្ភៈ (រូបថត៖Yonhap/TTXVN) |
(VOVworld) - ក្រសួងការបរទេសអង់គ្លេសនាថ្ងៃទី១៤ កុម្ភៈ បានកោះហៅឯក
អគ្គ រដ្ឋទូតស.ប.បកូរ៉េប្រចាំនៅអង់គ្លេសលោក Choe Il ដើម្បីសំដែងការប្រឆាំង
ជំទាស់នឹងករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ព្យុងយ៉ាង។តាមក្រសួងការ
បរទេសអង់គ្លេសថា សកម្មភាពរបស់ស.ប.បកូរ៉េបានគំរាមកំហែងទៅលើសន្តិសុខ
និងសន្តិភាពអន្តរជាតិ ថែមទាំងរំលោភបំពានផ្ទាល់ទៅលើសេចក្ដីសំរេចចិត្តជា
ច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។អង់គ្លេសសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់
សកម្មភាពដែលមានលក្ខណៈបង្ករឿងហេតុនិងគ្រោះថ្នាក់ដូច្នេះ៕