អង់គ្លេសកោះហៅឯកអគ្គរដ្ឋទូតអាហ្សង់ទីនដោយទាក់ទិនដល់ការថ្លែងមតិអំពីប្រជុំកោះជំលោះ
|
ប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Fernandez de Kirchner (AFP) |
Vovworld-នាថ្ងៃទី៩មេសាអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតអាហ្សង់ទីន
ដើម្បីសំណូមពរបកស្រាយអំពីការថ្លែងមតិនាពេលថ្មីៗនេះដែលទាក់ទិនដល់
ប្រជុំកោះជំលោះដែលបានហៅថា Malvinas ជាភាសាអាហ្សង់ទីនឬ Falklands ជា
ភាសាអង់គ្លេស។ អ្នកនាំពាក្យម្នាក់របស់ក្រសួងកាបរទេសអង់គ្លេសបានសង្កត់
ធ្ងន់ថា អង់គ្លេសអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Falklands និងដំបន់
សមុទ្រជុំវិញ ក៏ដូចជាសិទ្ធិសំរេចចិត្តចំពោះអនាគតរបស់ប្រជាជននៅលើកោះ
នេះ។ តាមនោះអង់គ្លេសប្រឆាំងជំទាស់សេចក្តីប្រកាសនាពេលថ្មីៗនេះរបស់
ប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Fernandez de Kirchner និងឯកអគ្គ
រដ្ឋទូតនៃប្រទេសនេះប្រចាំនៅក្រុងឡុង។
នាសប្ដាហ៍មុនក្រុមហ៊ុនចំនួន៣របស់អង់គ្លេសបានប្រកាសរកឃើញអណ្ដួង
ប្រេងនៅដំបន់សមុទ្រប្រជុំកោះ Falklands។ ប្រធានាធិបតីអាហ្សង់ទីនបានចាត់ទុក
សេចក្តីប្រកាសរបស់ក្រុមហ៊ុនរបស់អង់គ្លេសជាអំពើរបង្ករឿងហេតុ ខណៈដែល
មជ្ឈដ្ឋានមន្ត្រីអាហ្សង់ទីនព្រមានថាគេមានផែនការប្តឹងតវាក្រុមហ៊ុនប្រេងឧស្ម័ន
អង់គ្លេសដោយធ្វើសកម្មភាពនៅជិតប្រជុំកោះនេះ៕