អង់គ្លេសចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាមក្រោយ Brexit
(VOVWORLD)-“ អង់គ្លេសចង់ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជា មួយ វៀតណាម ក្នុងតំណាក់កាលក្រោយ Brexit។” នេះជាការអះអាងរបស់លោកស្រី Katie White ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វីក នៃក្រសួងការបរទេសអង់គ្លេស
អង់គ្លេសចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាមក្រោយ Brexit
|
“ អង់គ្លេសចង់ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ក្នុងតំណាក់កាលក្រោយ Brexit។” នេះជាការអះអាងរបស់លោកស្រី Katie White ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វីក នៃក្រសួងការបរទេសអង់គ្លេស នាំចេញក្នុងពិធីជប់លៀង នាយប់ថ្ងៃទី១៩កញ្ញា។ ដោយស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសរៀបចំឡើង។ ថ្លែងមតិនៅទីនេះ លោកស្រី Katie White បានជឿជាក់ទៅលើការដែលវៀតណាមធ្វើជាម្ចាស់សន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) ក្នុងឆ្នាំ២០១៧ នឹងជាឱកាសមួយដើម្បីឧទ្ទេសនាមចំពោះពិភពលោក អំពីសក្ដានុភាពសេដ្ឋកិច្ចធំធេងរបស់វៀតណាម។ លោកស្រីក៏បានរំលឹកឡើងវិញថា អង់គ្លេសនិងវៀតណាមបានឈានចូលឆ្នាំទី៧ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ហើយទទួលបានសមិទ្ធផលសំខាន់ជាច្រើនពីកិច្ចសហប្រតិបត្តិការនានា។ ពិសេស លោកស្រីបានអោយដឹងថា៖ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខ។ លោកស្រី Katie White ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលអង់គ្លេសសន្យាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម បន្ទាប់ពីពេលអង់គ្លេសចាកចេញពី EU៕