អង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ចាប់ពីថ្ងៃទី ៨ ខែធ្នូ

(VOVWORLD) - វ៉ាក់សាំង Pfizer / BioNTech លើកដំបូងត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេសដោយរំពឹងថានឹងមាន វ៉ាក់សាំង ចំនួន ៨០០.០០០ ដូស សម្រាប់ចាក់លើអ្នកជំងឺដែលមានអាយុពី ៨០ ឆ្នាំឡើងទៅ ចាប់ពីសប្តាហ៍នេះ។ 
អង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ចាប់ពីថ្ងៃទី ៨ ខែធ្នូ - ảnh 1 អ្នកបច្ចេកទេសត្រៀមរក្សាទុកវ៉ាក់សាំងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Croydon ក្នុងទីក្រុង Croydon ចក្រភពអង់គ្លេស (រូបថត៖AP)

វ៉ាក់សាំងទាំងនេះត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃទី ៦ ធ្នូ ក្នុងធុងក្លាសេពិសេស ពីរថ្ងៃមុនពេលដាក់បញ្ចូលទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងសាធារណៈលើកដំបូង ជាមួយវ៉ាក់សាំង Pfizer នៅលើពិភពលោក។ ការចាក់ វ៉ាក់សាំង នេះនឹងត្រូវបានអនុវត្តន៍នៅតាមមជ្ឈមណ្ឌលប្រមាណ ៥០ កន្លែងក្នុង មន្ទីរពេទ្យអង់គ្លេស។ ទន្ទឹមនឹងនេះ ស្កុតឡេន វែល និងអៀរឡង់ខាងជើង ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី ៨ ធ្នូ ផងដែរ។ បុគ្គលិកថែទាំសុខភាពដែលមានហានិភ័យឆ្លងជំងឺកូវីដ ១៩ ខ្ពស់នឹងត្រូវបានចាក់វ៉ាក់សាំង ដោយមិនជូនដំណឹងជាមុន។ ការចាក់ វ៉ាក់សាំង លើកទី ២ នឹង ត្រូវបានអនុវត្តបន្ទាប់ពី ២១ ថ្ងៃ។ បណ្ដារដ្ឋាភិបាលនិងទីភ្នាក់ងារសុខាភិបាលនៅលើពិភពលោកនឹងតាមដានកម្មវិធីចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេសដើម្បីកត់ត្រាពីការជោគជ័យនិងការបរាជ័យហើយធ្វើការកែសម្រួលសផែនការរបស់ខ្លួនឲ្យសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ