អង់គ្លេសជំរុញការចរចារពាណិជ្ជកម្មជាមួយដៃគូធំៗ

អង់គ្លេសជំរុញការចរចារពាណិជ្ជកម្មជាមួយដៃគូធំៗ - ảnh 1
រដ្ឋមន្រ្តីក្រសួងអាជីវកម្មលោក Sajid Javid (រូបថត៖huffingtonpost.co.uk)

(VOVworld) - នាថ្ងៃទី៧ កក្កដា ក្រសួងអាជីវកម្មអង់គ្លេសបានឲ្យដឹងថា គេបាន
រៀបចំផែនការចរចារពាណិជ្ជកម្មសំរាប់ដំណាក់កាលក្រោយពី Brexit ជាមួយដៃគូ
ធំៗជាច្រើនដូចជាអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែខាងមុខ
នេះ ខណៈដែលការចរចារជាមួយឥណ្ឌាបានចាប់ផ្ដើមជាផ្លូវការនាថ្ងៃទី៨ កក្កដា។
រដ្ឋមន្រ្តីក្រសួងអាជីវកម្មលោក Sajid Javid បានឲ្យដឹងថា លោកបានទៅ កាន់ឥណ្ឌា
ហើយនឹងចាប់ផ្ដើមជំនួបចរចារបឋមជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថិនិង ពាណិជ្ជកម្ម
ប្រទេសនេះដើម្បីពិភាគ្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនៅ ពេលអង់គ្លេស
លែងជាសមាជិកសហភាពអឺរ៉ុប (EU) ទៀតហើយ។តាមផែនការ ចាប់តាំងពីពេល
នេះដល់ចុងឆ្នាំ រាជរដ្ឋាភិបាលអង់គ្លេសនឹងបញ្ជូនអ្នក ជំនាញការចំនួន៣០០រូប
ទៅចូលរួមជំនួបចរចារពាណិជ្ជកម្មជាមួយដៃគូនានាអំពី ការកសាងទំនាក់ទំនង
សហប្រតិបតិ្តការពាណិជ្ជកម្មក្រោយពី Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ