អង់គ្លេសឈានចូលការបោះឆ្នោតដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ

(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ អង់គ្លេសបានឈានចូលការបោះឆ្នោតសកលមុនកាលកំណត់ដែលត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេស លោក  Boris Johnson និងគូរ ប្រជែងគឺថ្នាក់ដឹកនាំគណៈបក្សពលករប្រឆាំង លោក Jeremy Corbyn វាយតម្លៃថាមានសារៈសំខាន់បំផុតក្នុងជំនាន់មួយ រួមទាំងប៉ះពាល់យ៉ាងធំដល់ដំណើរការ  Brexit និងអនាគតរបស់ប្រទេសអង់គ្លេស។

មណ្ឌូលបោះឆ្នោតជាង ៤ ម៉ឺនកន្លែងនៅលើទូទាំងប្រទេសអង់គ្លេសត្រូវបានបើកនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែធ្នូ តាមម៉ោងទីក្រុងឡុងដ៍ សម្រាប់ទទួលអ្នកបោះឆ្នោតចំនួន ៤៦ លាននាក់ទៅបោះឆ្នោតដើម្បីជ្រើសតាំងសមាជិកសភាតំណាងឲ្យអង្គភាពបោះឆ្នោត ៦៥០ នៅទូទាំងប្រទេសអង់គ្លេសក្នុងអាណត្តិ ៥ឆ្នាំខាងមុខ។លទ្ធផលជាបឋមនឹងត្រូវបានប្រកាសនៅវេលាម៉ោង១០យប់តាមម៉ោងតំបន់។ គួរបញ្ជាក់ថានេះគឺជាការបោះឆ្នោតសកលត្រូវបានរៀបចំមុនពេលកំណត់បន្ទាប់ពីដំណើរការ Brexit ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ បានរុញច្រានអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិនយោបាយទាំងស្រុង និងស្ថិតនៅក្នុងស្ថានភាពនយោបាយជាប់គាំងផងដែរ។ ជាមួយនឹងគោលដៅគឺនាំប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបឲ្យបាន់ឆាប់ៗដែលអាចធ្វើបាននោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក  Boris Johnson និងគណៈបក្សអភិរក្សនិយមបានកសាងកម្មវិធីនយោបាយស្តីពីការរកសម្លេងគាំទ្រដោយផ្តោតសំខាន់លើបញ្ហា Brexit ជាមួយពាក្យស្លោកថា « ទុកឲ្យ Brexit ត្រូវបានប្រតិបត្តិ »ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ