អង់គ្លេសនិង EU ឈានចូលវង់ចរចាចុងក្រោយដ៏តានតឹង

(VOVWORLD) - វង់ចរចាក្នុងរយៈពេល៤ថ្ងៃនេះ នឹងផ្តោតសំខាន់ទៅ លើការដោះស្រាយការជំពាក់ជំពិនដែលនៅសេសសល់ដូចជាបញ្ហាប្រកួត ប្រជែងដោយសមភាព ឬបញ្ហានេសាទ។ 
អង់គ្លេសនិង EU ឈានចូលវង់ចរចាចុងក្រោយដ៏តានតឹង - ảnh 1 ប្រធានក្រុមចរចារបស់ EU លោក Michel Barnier (ខាងឆ្វេង) និងសមភាគីអង់គ្លេសលោក David Frost។ (រូបថត៖ Getty Images/TTXVN)

សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស នៅថ្ងៃទី២៩ កញ្ញា បាន ចាប់ផ្ដើមវង់ចរចាលើកទី៩និងក៏ជាវង់ចរចាចុងក្រោយ អំពីទំនាក់ទំនងទ្វេភាគីក្រោយពីអង់គ្លេសចាក ចេញពី EU (Brexit)។ វង់ចរចាក្នុងរយៈពេល៤ថ្ងៃនេះ នឹងផ្តោតសំខាន់ទៅ លើការដោះស្រាយការជំពាក់ជំពិនដែលនៅសេសសល់ដូចជាបញ្ហាប្រកួត ប្រជែងដោយសមភាព ឬបញ្ហានេសាទ។ ភាគីទាំងពីរក៏បានពិភាក្សា អំពីប្រធានបទផ្សេងៗទៀតដូចជា ពាណិជ្ជកម្មទំនិញនិងសេវាកម្ម ថាមពល និងកិច្ចសហប្រតិបត្តិការផ្នែកតុលាការផងដែរ។

ភាគីទាំងពីរបានប្រកាសថា ពួកគេកំពុងរួមគ្នាឆ្ពោះទៅរកគោលដៅ តែមួយ នោះគឺសម្រេចបានកិច្ចព្រមព្រៀងមួយនៅចុងខែតុលាខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យដំណើរការអនុម័តរបស់រដ្ឋសភាអាចប្រព្រឹត្តទៅ ទាំងនៅ EU និងអង់គ្លេសផងដែរ។ គោលដៅនៃកិច្ចចរចានេះ គឺបង្កើតឡើងកិច្ចព្រម ព្រៀងមួយដែលនឹងចូលជាធរមានជាផ្លូវការនាថ្ងៃទី១ មករា ឆ្នាំ២០២១ ក្រោយពីអន្តរកាលត្រូវបិទបញ្ចប់។ ក្រោយនោះ ចក្រភពអង់គ្លេសនឹងផ្ដាច់ខ្លួន ចេញពីប្រព័ន្ធទាំងអស់ក៏ដូចជាច្បាប់របស់ EU ជារៀងរហូតដើម្បីក្លាយទៅជាប្រទេសទី៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ