អង់គ្លេសនិង EU ត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងប្រសិនបើមិនកើតមានឡើងការបង្ករឿងហេតុក្នុងកិច្ចចរចារ

(VOVWORLD) - ថ្លែងមតិចំពោះមុខរដ្សភាអៀរឡង់ នៅទីក្រុង Dublin នាថ្ងៃទី១១ ឧសភា ប្រធានក្រុមចរចាររបស់សហភាពអឺរ៉ុប (EU) អំពីបញ្ហា Brexit លោក Michel Barnier ឲ្យដឹងថា EU កំពុងខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងជាមួយ អង់គ្លេស ព្រមទាំងអះអាងថា ភាគីទាំងពីរត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀង មួយប្រសិនបើមិនកើតមានឡើងការបង្ករឿងហេតុជាមួយគ្នាក្នុងកិច្ចចរចារ។

អង់គ្លេសនិង EU ត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងប្រសិនបើមិនកើតមានឡើងការបង្ករឿងហេតុក្នុងកិច្ចចរចារ - ảnh 1ប្រធានក្រុមចរចាររបស់សហភាពអឺរ៉ុប (EU) អំពីបញ្ហា Brexit លោក Michel Barnier

(រូបថត៖AFP/TTXVN) 

(VOVworld) - ថ្លែងមតិចំពោះមុខរដ្សភាអៀរឡង់ នៅទីក្រុង Dublin នាថ្ងៃទី១១ ឧសភា ប្រធានក្រុមចរចាររបស់សហភាពអឺរ៉ុប (EU) អំពីបញ្ហា Brexit លោក Michel Barnier ឲ្យដឹងថា EU កំពុងខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងជាមួយ អង់គ្លេស ព្រមទាំងអះអាងថា ភាគីទាំងពីរត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀង មួយប្រសិនបើមិនកើតមានឡើងការបង្ករឿងហេតុជាមួយគ្នាក្នុងកិច្ចចរចារ។ លោក Barnier ព្រមានថា ការដែលអង់គ្លេសចាកចេញពីផ្ទះរួមអឺរ៉ុប នឹងបង្កឡើង ផលវិបាកជាច្រើន ជាពិសេសចំពោះអៀរឡង់ ដោយសារការធ្វើបែបបទគយ នៅព្រំដែនជាប់ជាមួយតំបន់ដែនដី ភាគខាងជើងអៀរឡង់ចំណុះអង់គ្លេសនោះ អាចរងហានិភ័យជាច្រើន។តាមលោក Barnier ថា បញ្ហាព្រំដែនជាអាទិភាពមួយ ក្នុងអាទិភាពទាំង៣ក្នុងកិច្ចចរចារទាក់ទិនដល់ Brexit រួមជាមួយផលប្រយោជន៍ របស់ប្រជាពលរដ្ឋ EU នៅអង់គ្លេសនិងកញ្ចប់ហិរញ្ញវត្ថុដែលអង់គ្លេសត្រូវ ចំណាយនៅពេលចាកចេញពី EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ