អង់គ្លេសនិង EU ឯកភាពអំពីភារកិច្ចហិរញ្ញវត្ថុទាក់ទិនដល់ Brexit

(VOVWORLD) - បណ្ដាអ្នកចរចារបស់អង់គ្លេសនិងសហភាពអឺរ៉ុប (EU) បានឯកភាពលើគោល ការណ៍អំពីភារកិច្ចហិរញ្ញវត្ថុទាក់ទិនដល់បញ្ហា Brexit។
អង់គ្លេសនិង EU ឯកភាពអំពីភារកិច្ចហិរញ្ញវត្ថុទាក់ទិនដល់ Brexit  - ảnh 1 អង់គ្លេសនិង EU ឯកភាពអំពីភារកិច្ចហិរញ្ញវត្ថុទាក់ទិនដល់ Brexit 

(VOVworld) – បណ្ដាអ្នកចរចារបស់អង់គ្លេសនិងសហភាពអឺរ៉ុប (EU) បានឯកភាពលើគោល ការណ៍អំពីភារកិច្ចហិរញ្ញវត្ថុទាក់ទិនដល់បញ្ហា Brexit។ លទ្ធផលនេះត្រូវបានចាត់ទុកនឹងបើក ចេញផ្លូវសំរាប់ការបោះជំហានលោតផ្លេះក្នុងការចរចាអំពី Brexit នាខែធ្នូខាងមុខ។ នាថ្ងៃទី ២៨ វិច្ឆិកា សារព័ត៌មានប្រទេសអង់គ្លេសបានឲ្យដឹងថា៖ ការស្រុះចិត្តគំនិតពោលខាងលើ ទទួលបានក្នុងជំនួបសម្ងាត់ដ៍តឹងរឹងនាសប្តាហ៍កន្លងទៅក្រោមអធិបតីភាពរបស់មន្ត្រី ហិរញ្ញវត្ថុអង់គ្លេសទទួលបន្ទុកបញ្ហា Brexit លោក  Oliver Robins។ កញ្ចប់ប្រាក់ដែលអង់ គ្លេសត្រូវទូទាត់ក្នុងពេលចាកចេញពី  EU ស្មើនឹង ៤៥ ដល់ ៥៥ ពាន់លានអឺរ៉ូ។ សន្ទស្សន៍ នេះត្រូវបានគិតគូនាពេលវេលាដែលអង់គ្លេសចាកចាញពីសហភាពអឺរ៉ុបនាខែមិនាឆ្នាំ ២០១៩ ខាងមុខ។ ប្រការមិនផ្តោតផ្ទាល់ទៅលើកញ្ចប់ប្រាក់ចុងក្រោយនេះជួយឲ្យនាយក រដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ជៀសវាងប្រឈមមុខនឹងប្រតិកម្មរបស់អ្នកគាំទ្រ Brexit ប៉ុន្តែ មិនចង់អង់គ្លេសសង់ប្រាក់ច្រើនទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ