អង់គ្លេសនិងចិនបង្កើនកិច្ចសហប្រតិបត្តិការទ្វាភាគី

អង់គ្លេសនិងចិនបង្កើនកិច្ចសហប្រតិបត្តិការទ្វាភាគី - ảnh 1
អង់គ្លេសនិងចិនបង្កើនកិច្ចសហប្រតិបត្តិការទ្វាភាគី (CFP)





(VOVworld) – នាថ្ងៃទី ១០ មិថុនា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែល
កំពុង បំពេញទស្សនកិច្ចនៅអង់គ្លេសបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី
ប្រទេសសាមី លោក David Cameron។ ក្នុងជំនួប លោក Cameron បានឲ្យដឹងថា៖
អង់គ្លេសប្តេជ្ញា ខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ហើយមានគោល
បំណងក្លាយទៅជាដៃគូ សហប្រតិបត្តិការបើកទ្វាបំផុតរបស់ចិន។ ក្រុងឡុងសន្យា
ជំរុញយ៉ាងសកម្មពាណិជ្ជកម្ម ទ្វេភាគី លើកទឹកចិត្តក្រុមហ៊ុននៃប្រទេសទាំង ២ បង្កើនការវិនិយោគទៅវិញទៅមក ជាពិសេសលើវិស័យផ្លូវដែកហាយវៃ ថាមពល
បរមាណូរស៊ីវិល អាកាសចរណ៍ ព្រមទាំង ជំរុញការចរចារស្តីពីការគាំពារវិនិយោគ
អឺរ៉ុប-ចិន គាំទ្រការអនុវត្តផែនការ មណ្ឌលពាណិជ្ជកម្មសរីអឺរ៉ុប-ចិន ផងដែរ។ រីឯ
ខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា៖ ដំណើរទស្សនកិច្ច
នៅអង់គ្លេសរបស់ប្រធានរដ្ឋចិន លោក Xi Jinping មានអត្ថន័យប្រវត្តិសាស្ត្រសំរាប់
របត់សំខាន់មួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង នៃប្រទេសទាំង ២។ ភាគីទាំង ២ អាចស្វែងរកយ៉ាងសកម្មចំណុចថ្មីក្នុងទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
ចិន-អង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ