អង់គ្លេសនិងជប៉ុនឆ្ពោះទៅបង្កើតទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចពោរពេញទៅដោយមហិច្ឆតា

(VOVWORLD) - នាថ្ងៃទី ១០ខែមករា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May  មានជំនួបចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  ដែលកំពុងមានដំណើរទស្សនកិច្ចនៅទីក្រុងឡុងដ៍។ ក្នុងជំនួបនោះភាគីទាំងពីរបានឯកភាពបង្កើតទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចថ្មីនិងមានមហិច្ឆតាច្រើនដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងជប៉ុននិងសហ ភាពអឺរ៉ុប (EU) ក្នុងបរិបទដែលប្រទេស អង់គ្លេសកំពុងស្ថិតនៅក្នុងដំណើរការចាកចេញពីប្លុកនេះ (ឬហៅថា Brexit) នៅខែមិនាខាង    មុខ។
អង់គ្លេសនិងជប៉ុនឆ្ពោះទៅបង្កើតទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចពោរពេញទៅដោយមហិច្ឆតា - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May  និង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe

ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានដាក់ចេញបន្ទាប់ពីកិច្ចចរចារទ្វេភាគីនៅទីក្រុងឡុងដ៍ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថានឹងសហការជាមួយគ្នាក្នុងវិស័យសន្តិសុខ និងការពារជាតិដើម្បីធានា«តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វ្រិកប្រកបដោយសេរីភាពនិងបើកធំទូលាយ»។ ភាគីទាំងពីរក៏ឯកភាពបង្កើនទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគីថ្មីកាន់តែឆាប់កាន់តែល្អ ក្នុងបរិបទដែលប្រទេសអង់គ្លេសចាកចេញពី  EU បន្ទាប់ពីកិច្ចព្របព្រៀងពាណិជ្ជកម្មជប៉ុននិង EU នឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ដែលស្រូប ៣០% នៃខឿនសេដ្ឋកិច្ចសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ