អង់គ្លេសនិងជប៉ុនឯកភាពជំរុញបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៣១ សីហា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ប្រកាសថា ប្រទេសនេះនិងជប៉ុន នឹងសហការគ្នាសំដៅជំរុញល្បឿននៃការ អនុវត្តបទដាក់ទណ្ឌកម្មតម្រង់ទៅលើកម្មវិធីអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ក្រោយពីករណីបាញ់សាកល្បងកាំជ្រួចឆ្លងកាត់ដែនដីជប៉ុននាពេលថ្មីៗបំផុត របស់ព្យុងយ៉ាង។
អង់គ្លេសនិងជប៉ុនឯកភាពជំរុញបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1 រូបភាពនៃការបាញ់សាកល្បងកាំជ្រួចមួយរបស់កូរ៉េខាងជើងនាថ្ងៃទី៤ កក្កដា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៣១ សីហា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ប្រកាសថា ប្រទេសនេះនិងជប៉ុន នឹងសហការគ្នាសំដៅជំរុញល្បឿននៃការ អនុវត្តបទដាក់ទណ្ឌកម្មតម្រង់ទៅលើកម្មវិធីអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ក្រោយពីករណីបាញ់សាកល្បងកាំជ្រួចឆ្លងកាត់ដែនដីជប៉ុននាពេលថ្មីៗបំផុត របស់ព្យុងយ៉ាង។ អញ្ជើញថ្លែងមតិក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន លោកស្រី May បានរិះគន់ករណីបាញ់សាកល្បងកាំជ្រួចពោលខាងលើគឺអំពើ រំលោភបំពានសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាអ.ស.ប។ លោកស្រីរូបនេះ ឲ្យដឹងថា ខ្លួនបានឯកភាពជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នឹង សហការគ្នា ហើយសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀត សំដៅបង្កើន សម្ពាធទៅលើព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ