អង់គ្លេសនឹងដកខ្លួនចេញពីបេសកកម្មយោធារបស់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ

(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា មន្ត្រីសហភាពអឺរ៉ុប (EU) បានឲ្យដឹងថាអង់គ្លេសបានប្រកាសជាផ្លូវការអំពីគោលបំណងដកខ្លួនចេញពីបេសកកម្មយោធារបស់ប្លុកនេះ នៅចុងឆ្នាំនេះ។
អង់គ្លេសនឹងដកខ្លួនចេញពីបេសកកម្មយោធារបស់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel ថ្លែងនៅក្នុងកិច្ចប្រជុំសភាអឺរ៉ុប (EP) នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០។ ( រូបថត៖ AFP / VNA)

ក្នុងនាមជាប្រទេស មហាអំណាចយោធាដ៏ធំបំផុតមួយរបស់អឺរ៉ុប អង់ គ្លេសដើរតួនាទីជាមជ្ឈភាពក្នុងការខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខរបស់ទ្វីបនេះ។

ទោះជាយ៉ាងណាក៏ដោយ នាខែមីនា ឆ្នាំ ២០១៨ អ្នកចរចាអឺរ៉ុបនិងអង់ គ្លេសបានឯកភាពគ្នាថា ទីក្រុងឡុង ដ៍មិនអាចបន្តនាំមុខគេ ឬចូលរួមក្នុងបេសកកម្មរបស់សហភាពអឺរ៉ុបនោះឡើយ ខណៈដែលអង់គ្លេសបានចាកចេញពីប្លុកនេះ ដែលគេហៅព្រឹត្តិការណ៍នេះជា Brexit ។

ប្រទេសអេស្ប៉ាញ និងអ៊ីតាលី បានឯកភាពគ្នាទទួល តួនាទីកាន់តែធំជាងនេះនៅក្នុងយុទ្ធនាការរក្សាសន្តិភាពនិងបណ្តុះបណ្តាលរបស់អឺរ៉ុបជាច្រើននៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ