អង់គ្លេសនឹងទូទាត់វិក័យបត្រសំរាប់ Brexit យ៉ាងហោចណាស់ចំនួន ២០ ពាន់លានអឺរ៉ូ

(VOVWORLD) - នាថ្ងៃទី ១៩ កញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាទូទាត់វិក័យបត្រយ៉ាងហោចណាស់ចំនួន ២០ ពាន់លានអឺរ៉ូ (ស្មើនឹង ២៤ ពាន់លានដុល្លាអាមេរិក) ដើម្បីចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ 
អង់គ្លេសនឹងទូទាត់វិក័យបត្រសំរាប់ Brexit យ៉ាងហោចណាស់ចំនួន ២០ ពាន់លានអឺរ៉ូ - ảnh 1 អង់គ្លេសនឹងទូទាត់វិក័យបត្រសំរាប់ Brexit យ៉ាងហោចណាស់ចំនួន ២០ ពាន់លានអឺរ៉ូ

(VOVworld) – នាថ្ងៃទី ១៩ កញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាទូទាត់វិក័យបត្រយ៉ាងហោចណាស់ចំនួន ២០ ពាន់លានអឺរ៉ូ (ស្មើនឹង ២៤ ពាន់លានដុល្លាអាមេរិក) ដើម្បីចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ អ្នកពិគ្រោះយោបល់ជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកបញ្ហានៅ EU លោក Olly Robbins  បានជូនដំណឹងជាមួយបណ្ដាដៃគូនៅអឺរ៉ុបអំពីសេចក្កីសម្រេច នេះ។ តាមគំរោង នាយករដ្ឋមន្ត្រី Theresa May នឹងប្រកាសជាផ្លូវការអំពីសេចក្តី សម្រេចនេះក្នុងបទសន្ទរកថាអំពី Brexit នៅទីក្រុង Florence អ៊ីតាលីនាថ្ងៃទី ២២ កញ្ញា។ នាបច្ចុប្បន្ន រដ្ឋាភិបាលអង់គ្លេសមិនទាន់នាំចេញចំនួនប្រាក់ជាក់ស្តែងដើម្បីទូ ទាត់ហិរញ្ញវត្ថុចំពោះ EU ក្រោយពីចាកចេញពីប្លុកនេះ នាថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩ ឡើយ។ ពិបាកក្នុងការទទួលបានកិច្ចព្រមព្រៀងស្តីពី Brexit គឺជារបងស្នូលនៅ បណ្ដាសម័យពិភាក្សាអំពីបញ្ហានេះ។ ខណៈពេលនោះ EU មិនទាន់ប្រកាសចំនួនប្រាក់ ជាក់ស្តែងជាមួយអង់គ្លេសនៅឡើយ ទោះបីជា មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃប្លុកនេះគិត ថា៖ ចំនួនប្រាក់នេះអាចឡើងដល់ ៦០ ដល់ ១០០ ពាន់កានអឺរ៉ូក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ