|
ប្រធានាធិបតីអាមេរិកលោក Barack Obama៖អង់គ្លេសនឹងបាត់បង់ឧត្តមភាពចរចារពាណិជ្ជកម្មជាមួយអាមេរិកប្រសិនបើប្រទេសនេះចាកចេញពី EU។ (រូបថត៖VTV) |
(VOVworld) - អង់គ្លេសនឹងបាត់បង់ឧត្តមភាពចរចារពាណិជ្ជកម្មជាមួយអាមេរិក
ប្រសិនបើប្រទេសនេះចាកចេញពី EU។នេះជាការអះអាងរបស់ប្រធានាធិបតី
អាមេរិកលោក Barack Obama នៅពេលឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារ
ព័ត៌មាន BBC នាថ្ងៃទី២៣ មេសា។លោក Barack Obama បានមានប្រសាសន៍ថា
ប្រសិនបើអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ប្រទេសនេះអាចត្រូវការ៥ឆ្នាំ
ដល់១០ឆ្នាំដើម្បីចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក។
ប្រធានាធិបតីអាមេរិកលោក Obama ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅ
អង់គ្លេសមុនពេលទីក្រុងឡុងដ៍រៀបចំការស្ទាប់ស្ទង់មតិអំពីយន្តការសមាជិកក្នុង
EU ដោយសង្កត់ធ្ងន់ថា អង់គ្លេសនឹងមិនទទួលបានយន្តការអាទិភាពដែលលៃទុក
សំរាប់ប្លុក EU នៅពេលចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក
ឡើយ។
ក្នុងប៉ុន្មានថ្ងៃស្នាក់នៅក្រុងឡុងដ៍ លោក Obama បានអំពាវនាវជាច្រើនលើកច្រើន
សារអ្នកបោះឆ្នោតអង់គ្លេសឲ្យស្ថិតនៅក្នុង EU។ថ្លែងមតិក្នុងសន្និសីទកាសែតជា
មួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ប្រធានាធិបតីលោក Obama
បានសង្កត់ធ្ងន់ថា ការដែលអង់គ្លេសស្ថិតនៅក្នុង EU នឹងជួយបង្កើន កិត្យានុភាព
ក៏ដូចជាកម្លាំងសេដ្ឋកិច្ចមិនត្រឹមតែរបស់អង់គ្លេសប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ EU
ក្លាយទៅជាខ្លាំងថែមទៀត៕